• November 22, 2024
 អេស្ប៉ាញប្រកាសផ្អាកកិច្ចព្រមព្រៀងទិញលក់សព្វាវុធទាំងអស់ជាមួយអ៊ីស្រាអែល

អេស្ប៉ាញប្រកាសផ្អាកកិច្ចព្រមព្រៀងទិញលក់សព្វាវុធទាំងអស់ជាមួយអ៊ីស្រាអែល

Spread the love
Digiqole Ad

ប្រទេសអេស្ប៉ាញ បានប្រកាសពីការផ្អាកកិច្ចព្រមព្រៀងទិញលក់សព្វាវុធទាំងអស់ជាមួយអ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានប្រាប់កាសែត El Pais កាលពីថ្ងៃពុធ (២៣ តុលា) ដោយបញ្ជាក់ថា កិច្ចសន្យាទាំងអស់សម្រាប់ការបញ្ជាទិញសព្វាវុធរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា បច្ចុប្បន្ននេះត្រូវបានផ្អាក។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលិខិតផ្លូវការមួយរបស់រដ្ឋមន្ត្រីនៃគណបក្សចម្រុះឆ្វេងនិយមរបស់អេស្ប៉ាញ គឺលោក Sumar ដែលបានជំរុញអោយមានការដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល។ រដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមរបស់ពួកគេចំពោះការផ្អាកកិច្ចព្រមព្រៀងដែលកំពុងដំណើរការជាមួយក្រុមហ៊ុនការពារជាតិ ឬសន្តិសុខរបស់អ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការកើនឡើងនៃជម្លោះនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ក៏ដូចជាប្រតិបត្តិការនៅក្នុងការតាំងទីលំនៅដែលកាន់កាប់ដោយខុសច្បាប់ដោយអ៊ីស្រាអែល។

ប្រទេសអេស្បាញគឺជាអ្នករិះគន់ដ៏លេចធ្លោមួយនៅក្នុងទ្វីបអឺរ៉ុប ចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤២,០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។

អេស្ប៉ាញ ក៏អ្នកជាប្រទេសដែលបានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន មានតំបន់ Gaza Strip និង West Bank និងមាន East Jerusalem ជារដ្ឋធានីរបស់ខ្លួន រួមជាមួយនឹងប្រទេសន័រវេស និងអៀរឡង់ កាលពីខែឧសភា។ ការទទួលស្គាល់នេះ ក៏រួមទាំងប្រទេសចំនួន ១៤៦ ក្នុងចំណោមប្រទេសជាសមាជិកចំនួន១៩៣ របស់អង្គការសហប្រជាជាតិផងដែរ។

គួរជម្រាបថា កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជំរុញសមាជិកសហភាពអឺរ៉ុបឱ្យផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់តំបន់ជាមួយអ៊ីស្រាអែល រួមទាំងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធផងដែរ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការយោធា នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន និងលីបង់។

នេះគឺជាប្រទេសទី២ហើយនៅតំបន់អឺរ៉ុប ដែលប្រកាសផ្អាកកិច្ចព្រមព្រៀងទិញលក់សព្វាវុធជាមួយអ៊ីស្រាអែល បន្ទាប់ពីអង់គ្លេស។

 

Digiqole Ad

Related post