• July 13, 2026
 ស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងជាថ្មី ខណៈអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តរវាយប្រហារដាក់គ្នាដោយមីស៊ីល និងយានដ្រូន

ស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងជាថ្មី ខណៈអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តរវាយប្រហារដាក់គ្នាដោយមីស៊ីល និងយានដ្រូន

Spread the love
Digiqole Ad
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា នៅថ្ងៃទី១២ ក​ក្កដា ទីក្រុងតេអេរ៉ង់បានពង្រីកការវាយប្រហាររបស់ខ្លួន ដោយកំណត់គោលដៅលើទីតាំង និងមូលដ្ឋានដែលពាក់ព័ន្ធនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងបណ្តារដ្ឋជុំវិញតំបន់ឈូងសមុទ្រ ដូចជា កាតា ហ្សកដានី ជាដើម ។ ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីអាមេរិកបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងគោលដៅរបស់អ៊ីរ៉ង់។

ជាមួយគ្នានេះ អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា ខ្លួនបានបិទច្រកសមុទ្រហ័រមូសជាថ្មី ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ការប្រកាសនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ទីផ្សារថាមពលអន្តរជាតិ និងសហគមន៍អន្តរជាតិ ព្រោះច្រកសមុទ្រនេះជាចំណុចយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រទៅកាន់ទីផ្សារពិភពលោក។
Digiqole Ad

Related post