• December 19, 2024
 ប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល និងត្រៀមបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេស ដែលជាជម្លោះការទូត ជុំវិញការអធិប្បាយរបស់លោកប្រធានាធិបតី Lula ដែលបានប្រៀបធៀបយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាល

ប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល និងត្រៀមបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេស ដែលជាជម្លោះការទូត ជុំវិញការអធិប្បាយរបស់លោកប្រធានាធិបតី Lula ដែលបានប្រៀបធៀបយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាល

Spread the love
Digiqole Ad

ប្រទេសប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែលនិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះ ជុំវិញការអធិប្បាយរបស់លោក ដែលបានប្រៀបធៀបយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ទៅនឹងការសម្លាប់រង្គាល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ជម្លោះការទូតរវាងប្រទេសទាំងពីរបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Lula កាលពីថ្ងៃអាទិត្យ អំឡុងពេលកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក នៅទីក្រុង Addis Ababa បាននិយាយថា “អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបជាមួយប្រជាជនប៉ាឡេស្ទីន មិនខុសពីអ្វីដែលធ្លាប់បានកើតឡើងជាប្រវត្តិសាស្ត្រផ្សេងទៀតនោះទេ។ តាមពិតទៅ វាបានកើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅពេលដែលហ៊ីត្លែរសម្រេចចិត្តសម្លាប់ជនជាតិជ្វីហ្វចំនួនប្រាំមួយលាននាក់”។

ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់លោក Lula នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពណ៌នាការអត្ថាធិប្បាយនេះ ថាជារឿងគួរអោយអាម៉ាស់ និងធ្ងន់ធ្ងរជាទីបំផុត។

ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានឆ្លើយតបតាមរយៈឯកអគ្គរដ្ឋទូតប្រេស៊ីលថា លោក Lula មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះទេ រហូតដល់គាត់ដកពាក្យសម្តីរបស់គាត់វិញ។

ដោយឡែក ក្រសួងការបរទេសប្រេស៊ីល បាននិយាយថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំនៅទីក្រុង Rio de Janeiro ជាកន្លែងដែលអ្នកការទូតកំពូលរបស់ប្រទេសប្រេស៊ីលកំពុងចូលរួមកិច្ចប្រជុំ G20។

គួរជម្រាបថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់ វាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជិត 1,200 នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំង ២៥៣នាក់។

ប៉ុន្តែទោះបីយ៉ាងណា យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ការវាយលុករបស់អ៊ីស្រាអែលតាមអាកាស និងផ្លូវគោកចាប់តាំងពីពេលនោះមក បានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាជាច្រើន ដោយបានសម្លាប់មនុស្សជាង 29,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងបង្ខំឱ្យប្រជាជនជិត ២ លាននាក់ចេញពីលំនៅដ្ឋានរបស់ពួកគេ៕

Digiqole Ad

Related post