• December 19, 2024
 បណ្តាអង្គការសមាគម រួមនឹងបងប្អូនសប្បុរសជនមួយចំនួន ចាប់ផ្តើមចែកកញ្ចប់អាហារស្រាយបួសដល់បងប្អូនមូស្លីម ខណៈដែលខែរ៉ម៉ាឌនដ៏ពិសិដ្ឋកាន់តែខិតជិតមកដល់

បណ្តាអង្គការសមាគម រួមនឹងបងប្អូនសប្បុរសជនមួយចំនួន ចាប់ផ្តើមចែកកញ្ចប់អាហារស្រាយបួសដល់បងប្អូនមូស្លីម ខណៈដែលខែរ៉ម៉ាឌនដ៏ពិសិដ្ឋកាន់តែខិតជិតមកដល់

Spread the love
Digiqole Ad

ភ្នំពេញ៖ ការផ្តល់អាហារជូនដល់អ្នកបួស និងអ្នកដែលមានជីវភាពខ្វះខាត នៅក្នុងសាសនាឥស្លាម គឺជាទង្វើកុសលមួយដែលទទួលបានផលបុណ្យតបស្នងដ៏ច្រើនលើសលប់ ជាពិសេសក្នុងខែរ៉ម៉ាឌន ដែលអ្នកផ្តល់នឹងទទួលបានផលបុណ្យទ្វេដងពីអល់ឡោះជាម្ចាស់។

ខណៈខែរ៉ម៉ាឌនដែលជាខែដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាមកាន់តែខិតជិតមកដល់ គេសង្កេតឃើញបណ្តាអង្គការសមាគម រួមនឹងបងប្អូនសប្បុរសជនមួយចំនួន បានចាប់ផ្តើមចែកកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ជូនដល់បងប្អូនមូស្លីម ដើម្បីជាការរួមចំណែកសម្រួលទុក្ខលំបាកនៅក្នុងជីវភាពគ្រួសាររបស់ពួកគាត់។

ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅខេត្តតាកែវ ក្នុងភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ សមាគមប្រភពល្អកម្ពុជា បានចែកនូវអំណោយជាកញ្ចប់អាហារខែបួសរ៉ម៉ាដនឆ្នាំ២០២៣ ចំនួន៩៣២កញ្ចប់ ជូនដល់បងប្អូនមូស្លីមដែលចាស់ជរានិងមានជីវភាពខ្វះខាតចំនួន ៩៣២គ្រួសារ មកពីពីរឃុំ គឺឃុំគោកពោធិ៍ និងឃុំបុរីជលសារ។

ចំណែកនៅខាងខេត្តត្បូងឃ្មុំ ក្នុងភូមិថ្មី ឃុំពេល ស្រុកពញាក្រែក មានអង្គការមូលនិធិពិភពកុមារកំព្រារកម្ពុជា ក៏បានធ្វើការចែកនូវកញ្ចប់អាហារស្រាយបួសចំនួន ២២០កញ្ចប់ ជូនដល់បងប្អូនមូស្លីមដែលចាស់ជរា និងមានជីវភាពខ្វះខាត។

ក្រៅពីអង្គការសមាគម ក៏មានសប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក បានចូលរួមចែកអំណោយជាកញ្ចប់អាហារស្រាយបួសជូនដល់បងប្អូនមូស្លីមដែលចាស់ជរា និងមានជីវភាពខ្វះខាតផងដែរ។ ជាក់ស្តែង ស្ថិតនៅភូមិទ្រា ស្រុកក្រូចឆ្មារ សប្បុរសជនបានចូលរួមចែកអំណោយជាកញ្ចប់អាហារ ដល់ប្រជាពលរដ្ឋដែលចាស់ជរា និងគ្រួសារដែលមានជីវភាពខ្វះខាត សរុបចំនួន១៤៦កញ្ចប់ តាមរយៈគម្រោង “រ៉ម៉ាឌននៃស្នាមញញឹម”។

គួរជម្រាបថា ក្រៅពីការផ្តល់អំណោយជាកញ្ចប់អាហារដល់បងប្អូនមូស្លីម ក៏មានការរៀបចំកម្មវិធីនៅវិហារឥស្លាម និងអង្គការសមាគមមួយចំនួនផងដែរ ដើម្បីរំលឹកក៏ដូចជាស្វាគមន៍ខែរ៉ម៉ាឌនដែលនឹងឈានចូលមកដល់៕

Digiqole Ad

Related post