• November 15, 2024
 ក្រុមនិស្សិតក្នុងសាកលវិទ្យាល័យមួយចំនួន នៅសហរដ្ឋអាមេរិក ដែលបានតវ៉ាប្រឆាំងនឹងការឈ្លានពាន​របស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន ត្រូវបានផ្អាកពីសាកលវិទ្យាល័យ

ក្រុមនិស្សិតក្នុងសាកលវិទ្យាល័យមួយចំនួន នៅសហរដ្ឋអាមេរិក ដែលបានតវ៉ាប្រឆាំងនឹងការឈ្លានពាន​របស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន ត្រូវបានផ្អាកពីសាកលវិទ្យាល័យ

Spread the love
Digiqole Ad

ការតវ៉ាថ្មីនេះបានកើតឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីមន្ត្រីសាកលវិទ្យាល័យ Columbia បានលុប​ចោល​ថ្នាក់រៀនរបស់ពួកគេ ដើម្បីកាត់បន្ថយភាពតានតឹង ហើយបានសម្រេចចិត្ត​បិទពួកគេ​ស្ទើរ​តែ​ទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០២៤។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Columbia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយភាពតានតឹង និងផ្តល់ឱ្យយើងទាំងអស់គ្នា​នូវ​ឱកាសដើម្បីពិចារណាជំហានបន្ទាប់។

និស្សិតជាច្រើននាក់ដែលពាក់ព័ន្ធនឹងការតវ៉ាកាលពីសប្តាហ៍មុនត្រូវបានផ្អាកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធរបស់ខ្លួនគឺមហាវិទ្យាល័យ Barnard ។ ក្នុងចំណោមក្រុមនិស្សិតទាំងនោះក៏មាន Isra Hirsi ដែលជាកូនស្រីរបស់លោកស្រី Ilhan Omar ដែលជាអ្នកប្រជាធិបតេយ្យនៅក្នុង​សភា​តំ​ណាងសហរដ្ឋអាមេរិក។ នេះបើតាម Al Jazeera បានរាយការណ៍កាលពីថ្ងៃសុក្រ។

Columbia ជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក បានលេច​ចេញជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពនិស្សិត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើម​សង្រ្គាម​ប្រ​ល័យពូជសាសន៍នៅតំបន់ហ្គាហ្សាជាងប្រាំមួយខែ ដែលបានសម្លាប់ប្រជាជន​ប៉ាឡេស្ទីន​រហូត​ដល់​ជាង ៣៤,០០០នាក់ ក្នុងនោះ ២/៣ គឺជាស្ត្រី និងកុមារ។

បាតុកម្មបានធ្វើឡើងនៅ​ក្នុងសា​កលវិទ្យាល័យអាមេរិក រួមទាំងទីក្រុង Yale កូឡុំប៊ី និងកន្លែង​ផ្សេង​ទៀតនៅទូទាំងប្រទេស ដែល​ជា​រឿយៗក្លាយជាអំពើហិង្សា បណ្តាលអោយមានការបង្ក្រាប​ពីមន្ត្រី​ប៉ូលិស​។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃច័ន្ទ ម៉ោងក្នុងស្រុកអាមេរិក កាសែត Yale Daily បានរាយការណ៍ថា នៅ​សាកល​វិទ្យាល័យ Yale យ៉ាងហោចណាស់មនុស្ស ១៦ នាក់ រួមទាំងនិស្សិតមួយចំនួន​ត្រូវបានចាប់​ខ្លួនដោយប៉ូលីស និងបានបិទច្រកចូលសាកលវិទ្យាល័យផងដែរ ដោយសារ ក្រុមបាតុករបានបោះ​ជំរុំនៅមុខធនាគារ Bank Plaza អស់រយៈពេលបីថ្ងៃ ដោយទាមទារឱ្យសាកលវិទ្យាល័យ Yale មិន​ត្រូវគាំទ្រក្រុមហ៊ុនផលិតអាវុធយោធាសម្រាប់អ៊ីស្រាអែលនោះឡើយ។

គួរជម្រាបថា បាតុកម្មគាំទ្រប៉ាឡេស្ទីនពីសំណាក់ក្រុមនិស្សិត​បានកើនឡើងនៅក្នុង​សាកលវិទ្យា​ល័យជាច្រើនរបស់អាមេរិក ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរ​អាមេរិក​បានចុះ​បង្ក្រាបជារឿយៗ ​ក្រោមការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកយូដា។ ខណៈ​សហ​រដ្ឋ​អាមេ​រិកខ្លួនឯងតែងតែអះអាងថា ជាប្រទេសសេរីភាពនៃការបញ្ចេញមតិ​នៅក្នុងពិភពលោក ហើយតែងតែបន្ទោស និងដាក់ទណ្ឌកម្ម​ប្រទេស​ផ្សេងលើបញ្ហានេះ៕

Digiqole Ad

Related post