ពលរដ្ឋម៉ាឡេស៊ីជាច្រើនពាន់នាក់នៅ Sabah ត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់ ក្រោយមានការគំរាមកំហែងពីទឹកជំនន់បង្កឡើងដោយទឹកភ្លៀង

(Sabah)៖ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ (JPBN) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់ និងការបាក់ដី ដោយកាត់ផ្តាច់ផ្លូវជាច្រើននៅក្នុងស្រុក Beaufort, Tenom និង Keningau ។ ខណៈចំនួនពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់ Sabah បានកើនឡើងដល់ ៤១២២នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានដាក់នៅមជ្ឈមណ្ឌលសង្គ្រោះចំនួនប្រាំបីនៅ Tenom។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥។
