មានមនុស្ស ១៧នាក់ស្លាប់ និងជាង ១០០នាក់របួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា នៅប្រទេសបង់ក្លាដែស
(ដាកា)៖ មានមនុស្សចំនួន ១៧នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួសនៅប្រទេសបង់ក្លាដែស ក្រោយរថភ្លើង ២គ្រឿងបុកគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយក្រុមមន្រ្តីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dhaka Tribunes នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។Read More