យោធាអ៉ីស្រាអែល ប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីនជាង១លាននាក់ នៅភាគខាងជើងតំបន់ Gaza ជម្លៀសចេញទៅកាន់ភាគខាងត្បូង ក្នុងរយ ពេល២៤ម៉ោង ខណៈដែល អង្គការសហប្រជាជាតិបានស្នើឱ្យអ៉ីស្រាអែលលុបចោលបញ្ជាជម្លៀសខ្លួននោះវិញ ដោយព្រមានពីផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈវាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។Read More