ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមាន ផលប៉ះពាល់ដល់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗស្ថិតនៅក្នុងភូមិថ្មី ភូមិកោះវៀន សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ឯកឧត្តម វ៉ី សំណាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល​អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្ន​សិន​ ទម្រាំ​ទឹក​ស្រក​ចាំ​វឹល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ​ និង​ត្រូវ​ចាត់​ចែង​កងកម្លំាង​ការពារ​សន្តិសុខ​សុវត្ថិភាព​ ជូនជូនពួកគាត់ឲ្យបានល្អ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺRead More

ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិត អ្នកឯកទេស និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន 27 នាក់បានវះកាត់ដោយជោគជ័យបំបែកកូនភ្លោះជាប់គ្នា

ក្រុមវេជ្ជបណ្ឌិត អ្នកឯកទេស និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន 27 នាក់បានវះកាត់ដោយជោគជ័យបំបែកកូនភ្លោះជាប់គ្នាជនជាតិអ៊ីរ៉ាក់ឈ្មោះ “Ali និង Omer” នៅទីក្រុង Riyadh កាលពីថ្ងៃព្រហស្បតិ៍ទី១២ មករា ឆ្នាំ២០២៣។ ប្រភព៖ Arab NewsRead More

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី​និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី​និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុស ផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ ដែលរៀបចំដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល ដែលមានសមាសភាពចូលរួមជាអ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។Read More

ព័ត៌មានអន្តរជាតិ

ជើងហោះហើរកំពុងត្រូវបានពន្យារពេលនៅទីតាំងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាច់ប្រព័ន្ធកុំព្យូទ័រ

ជើងហោះហើរកំពុងត្រូវបានពន្យារពេលនៅទីតាំងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាច់ប្រព័ន្ធកុំព្យូទ័រនៅរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកនៅថ្ងៃទី១១ មករា ឆ្នាំ២០២៣។ ប្រភព៖ TimeRead More

ព័ត៌មានជាតិ

មន្ត្រីខ្មែរឥស្លាមចំនួន២រូប ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងស្រុកកែវស៊ីមា និងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី

អបអរសាទរ! មន្ត្រីខ្មែរឥស្លាមចំនួន២រូប ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងស្រុកកែវស៊ីមា និងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ មន្ត្រីខ្មែរឥស្លាមចំនួន២រូប ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងស្រុកកែវស៊ីមា និងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី។ ក្នុងនោះរួមមាន៖ ១. លោក សុះ មីឡែន ជាអភិបាលរងស្រុកកែវស៊ីមា ២. លោក សា ស្លីម ជាអភិបាលរងស្រុកកោះញែក៕Read More

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រកាសអាសន្ននៅរដ្ឋកាលីហ្វ័រញ៉ា ខណៈព្យុះរដូវរងានៅតែបន្តវាយប្រហារ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកមួយនេះ។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋកាលីហ្វ័រញ៉ា កុលសម្ព័ន្ធ និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងាជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ក៏ដូចជាទឹកជំនន់ និងការរអិលបាក់ដី។Read More

ព័ត៌មានជាតិ

ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣

ពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់៧មករា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភានិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ដែលមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន១៦ក្រុម ជាលទ្ធផល *ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ស.ស.យ.ក.ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ មេដាយមាសចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៨លានរៀល *ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម គោព្រៃជយោ ក្នុងខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ចំនួន២៣គ្រឿង និងប្រាក់រង្វាន់ចំនួន៦លាន *លេខ៣បានទៅលើក្រុមមហាហង្សលើទាលភ្លោះ ក្នុងខេត្តក្រចេះ ទទួលប្រាក់រង្វាន់ចំនួន៤លានរៀល និងលេខ៤ក្រុមអធិរាជតេជោសែនជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះតែម្តង ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀលផងដែរ៕Read More

ព័ត៌មានអន្តរជាតិ

ប្រទេសអារ៉ាប់កាតាប្រកាសបរិច្ចាគរថយន្តក្រុងចំនួន ៣០០០ គ្រឿងដែលប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅ ជូនដល់ប្រទេសលីបង់ ដើម្បីប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន ។

ប្រទេសអារ៉ាប់កាតាប្រកាសបរិច្ចាគរថយន្តក្រុងចំនួន ៣០០០ គ្រឿងដែលប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោកកន្លងទៅ ជូនដល់ប្រទេសលីបង់ ដើម្បីប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន ។ ប្រភព៖ Qatar FootballRead More

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់នៃប្រទេសតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុញាតិឱ្យឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ។Read More

ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះអគារផ្សារលក់សម្លៀកបំពាក់ទាំងព្រឹកដើមឆ្នាំ២០២៣…

អគ្គិភ័យឆាបឆេះអគារផ្សារលក់សម្លៀកបំពាក់ទាំងព្រឹកដើមឆ្នាំ២០២៣ នៅក្រុងសាស់អាលឡាំ ប្រទេសម៉ាឡេស៊ី ដែលគេប្រមាណថាខូចខាតគិតជាទឹកប្រាក់ប្រមាណ១០០លានរិងហ្គិត ។ ប្រភព៖ NST OnlineRead More