ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួនRead More

ព័ត៌មានជាតិ

ក្រសួងការងារ៖ ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត!

ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។Read More

ព័ត៌មានអន្តរជាតិ

អ៉ីរ៉ង់ បាញ់ដ្រូន និងមីស៊ីលជាង២០០គ្រឿង និងគ្រាប់វាយប្រហារសងសឹកអ៉ីស្រាអែល

បរទេស៖ អ៉ីរ៉ង់បានបាញ់ដ្រូនជាច្រើនគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ តម្រងទៅកាន់អ៉ីស្រាអែល កាលពីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ដែលនេះ គឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។Read More

ព័ត៌មានជាតិ

អ្នកឧកញ៉ា សុះ កំរី ដាស់តឿនរំលឹកដល់អ្នកចេះដឹងផ្នែកសាសនាប្រយ័ត្នចូលនរក បើមានចំណេះដឹងតែមិនអនុវត្តន៍តាមចំណេះដឹងទេនោះ

ភ្នំពេញ៖ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមបាន នាថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៤នេះបានសរសេរតាមទំព័រហ្វេសប៊ុករបស់លោកថា៖ បងប្អូនមុស្លិម! ឱ អ្នកមានចំណេះអ៊ូកាម៉ា អ្នកមានអិលមូ ឬអ្នកអាលិម! ប្រយ័ត្នចូលណារាកា ព្រោះណារាកាមិនស្គាល់អ្នកអាលិមដែលមានអិលមូនោះទេ បើមានអិលមូ ហើយមិនអនុវត្តន៍តាមអិលមូទេនោះ។Read More

ព័ត៌មានអន្តរជាតិ

មន្រ្តីសេតវិមាន៖សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងសកម្មភាពសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ

អាមេរិក៖ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងការវាយប្រហារណាមួយ ជាមួយនឹងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ទេ ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តបែបនេះ។ នេះបើយោងតាមចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។Read More