ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោករាយការណ៍ថាមនុស្សជាង២សែននាក់រស់នៅក្នុងតង់ រយៈពេល៣ខែ បន្ទាប់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

លោក Luo Dapeng អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធកន្លងទៅនេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា មន្ត្រីអង្គការសុខភាពពិភពលោក និយាយថា លោកគិតថាមនុស្សប្រហែលពី ២០០.០០០នាក់ ទៅ ៣០០.០០០នាក់ នៅតែរស់នៅក្នុងតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេលបីខែបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ភាគខាងលិចប្រទេស។ (more…)

2 years ago

អារ៉ាប៊ីសាអូឌីតបានប្រកាសនូវតួលេខនៃការកើនឡើងជាប្រវត្តិសាស្ត្រដំបូងសម្រាប់អ្នកធ្វើធម្មយាត្រាអ៊ុំរ៉ោះនាឆ្នាំ២០២៣កន្លងទៅ មានចំនួនសរុបរហូតដល់ 13.55 លាននាក់

ម៉ាក្កះ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអ៊ុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីត Dr. Tawfiq Al-Rabiah បានប្រកាសនូវតួលេខនៃការកើនឡើងជាប្រវត្តិសាស្ត្រសម្រាប់អ្នកធ្វើធម្មយាត្រាអ៊ុំរ៉ោះនាឆ្នាំ២០២៣កន្លងទៅនេះ មានចំនួនសរុបរហូតដល់ 13.55 លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ 2019 ត្រូវបានគេប៉ាន់ស្មានថាមានចំនួនត្រឹម 8.55 លាននាក់ប៉ុណ្ណោះ។ (more…)

2 years ago

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របាន វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗនេះមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។ (more…)

2 years ago

តង់ជាង១០០០នៅក្នុងជំរុំរបស់មូស្លីមរ៉ូហ៊ីងយ៉ានៃប្រទេសបង់ក្លាដេស ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈមនុស្សជាច្រើនពាន់នាក់ត្រូវគ្មានផ្ទះសម្បែងស្របពេលស្ថិតក្នុងរដូវរងាដ៏ត្រជាក់

បង់ក្លាដេស៖ លោក Atish Chakma ជំនួយការនាយករងសេវាកម្មពន្លត់អគ្គីភ័យ Cox's Bazar បានឱ្យដឹងថា តង់ និងជម្រកជនភៀសខ្លួនរបស់មូស្លីមរ៉ូហ៊ីងយ៉ានៃប្រទេសបង់ក្លាដេសយ៉ាងហោចណាស់ 1,040 ត្រូវ (more…)

2 years ago

ការស្ទង់មតិមួយបង្ហាញថាប្រជាជនអ៉ីស្រាអែល ១៥ភាគរយប៉ុណ្ណោះ គាំទ្រឲ្យលោក Netanyahu បន្តកាន់តំណែង ក្រោយបញ្ចប់សង្រ្គាមនៅហ្គាហ្សា

(ហ៊្សេរុយសាឡិម)៖ ការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះបង្ហាញថា មានតែ ១៥ភាគរយនៃប្រជាជនអ៉ីស្រាអែលប៉ុណ្ណោះ ដែលចង់ឲ្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្តកាន់ (more…)

2 years ago

អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ក្រោយខកខានអស់​រយៈពេល ៨ឆ្នាំ

អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ដើម្បីធ្វើអុំរ៉ោះ ក្រោយខកខានអស់​រយៈពេល ៨ឆ្នាំ។ ថ្លែងក្នុងសន្និសីទសារ​ព័ត៌មាននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ លោក Abbas Hosseini ប្រ​ធាន​អង្គការ​នៃកិច្ចការហាជ្ជី និងអុំរ៉ោះរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយ​ថា មានអ្នក​ធ្វើអុំរ៉ោះចំនួន ៥៥០ នាក់ ដែលជាក្រុមដំបូង ក្នុងចំណោមអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់សរុបចំនួន…

2 years ago

ប្រទេសឥណ្ឌូនេស៊ី សន្យាបង្កើនការផ្តល់វិភាគទាន​​ ៣ដង ដល់ទីភ្នាក់ងារជំនួយរបស់ អង្គការសហប្រជាជាតិ និងពង្រឹងសាមគ្គីភាពសកលជាមួយប៉ាឡេស្ទីន

ហ្សាការតា៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឥណ្ឌូនេស៊ីបានសន្យា ការផ្តល់វិភាគទានចំនួន​​ ៣ដង ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងពង្រឹងសាមគ្គីភាពជាសកលជាមួយប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (more…)

2 years ago

កម្ពុជា និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៥២ផ្សេងទៀត បានទាមទារអោយ​មានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅ​ក្នុង​តំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង​ដោយគ្មាន​លក្ខខណ្ឌ

មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានទាមទារអោយមានបទឈប់បាញ់​មនុស្ស​ធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយទទួលបានសម្លេងច្រើនជាងបីភាគបួន​នៃមហាសន្និបាតដែល​មាន​ស​មា​ជិកចំនួន ១៩៣រូបចូលរួម។ (more…)

2 years ago

ប្រទេសឥណ្ឌូនេស៊ី សន្យាបង្កើនការផ្តល់វិភាគទាន​​ ៣ដង ដល់ទីភ្នាក់ងារជំនួយរបស់ អង្គការ​សហ​ប្រជាជាតិ និងពង្រឹងសាមគ្គីភាពសកលជាមួយប៉ាឡេស្ទីន

ហ្សាការតា៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឥណ្ឌូនេស៊ី​បានសន្យា ការផ្តល់វិភាគទានចំនួន​​ ៣ដង ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ​សហប្រជា​ជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងពង្រឹងសាមគ្គីភាពជាសកល​ជាមួយប៉ាឡេ​ស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (more…)

2 years ago

អ្នកកាសែតប៉ាឡេស្ទីនចំនួន ៨៦ នាក់ហើយត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រា​អែល​លើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាង​ហោ​ចណាស់​អ្នក​កាសែតប៉ាឡេស្ទីន ៨៦នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រា​អែល​ដែលកំពុង​បន្តនៅ​តំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ នេះបើតាម​ការ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (more…)

2 years ago