• December 9, 2025
ព័ត៌មានអន្តរជាតិ

យន្តហោះ Boeing ធ្លាក់ចេញពីផ្លូវរត់ បុករថយន្តបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់នៅហុងកុង !

ពិតជារឿងដ៏កម្រមួយ! យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Emirates ប្រតិបត្តិការណ៍ដោយ ACT Air Cargo បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវរត់ទៅបុករថយន្តផ្នែកសេវាកម្ម បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ នៅពេលចុះចតនៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រលឹមថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង ។Read More

ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់ជនបរទេសចំនួន​ ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​ ៖ បន្ទាប់ពីមានផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការ នៅក្នុងក្រុងព្រះសីហនុ​ កាលពីយប់ថ្ងៃទី៤​ ឈានចូលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ​២០២៥ ។Read More

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ជួប​សំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញ​ធ្វើ​សាជី​ នៅ​ស្រុក​កំពង់ត្រឡាច​

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤​ ខែតុលា​ ឆ្នាំ២០២៥ ​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រនៅក្នុងសហគមន៍ ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។Read More

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ

បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។Read More

ព័ត៌មានជាតិ

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញទំនិញជាង៧០តោន ដែលនាំចូលពីប្រទេសថៃ និងប្រទេសចិន មិនមានការបង់ពន្ធចូលរដ្ឋ

ទីតាំង ឃ្លាំង លេខ ១៦៦៩ ផ្លូវលេខ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ ដោយមានឈ្មោះ អៀង ធី ជា តំណាង ម្ចាស់ អាជីវកម្មដ្ឋាន ។ ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយកម្លាំងចម្រុះ មានមន្ត្រី គយចល័ត តំបន់ ១ សហការជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងកាលពីវេលារសៀលថ្ងៃខែឆ្នាំដដែល ។Read More

ព័ត៌មានជាតិ

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកក្រូចឆ្នារ ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ អំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលបានកូនភ្លោះ ៣នាក់ មានទីលំនៅ នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាមRead More

ព័ត៌មានអន្តរជាតិ

លោកណេតាន់យ៉ាហ៊ូសុំទោសនាយករដ្ឋមន្រ្តីកាតាចំពោះការវាយប្រហារកាតា កាលពីពេលថ្មីៗនេះ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្រ្តីកាតាពីសេតវិមានកាលពីថ្ងៃចន្ទ បានសុំទោសចំពោះការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងប្រទេសឈូងRead More

ព័ត៌មានជាតិ

វិហារឥស្លាមមួយខ្នង ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ត្រូវបានប្រគល់អោយប្រើប្រាស់ក្រោយពីសាងសង់រួចជាស្ថាពរ

ក្រចេះ៖ វិហារឥស្លាមដ៏ស្រស់ស្អាតមួយខ្នងដែលមានឈ្មោះថា “អាល់ ហ្វូរកន” ដោយទទួលបានជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពេលនេះត្រូវRead More