ប្រទេសស្លូវេនីប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសទី១៤៧ នៃការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន
រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon បាននិយាយថា រដ្ឋសភារបស់ប្រទេសស្លូវេនី នៅថ្ងៃអង្គារ បានសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ។ នៅលើបណ្តាញសង្គម X ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី Tanja Fajon បាននិយាយថា “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ! រដ្ឋសភានៃប្រទេសស្លូវេនីបានទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងយុត្តិធម៌។Read More




