ហាងកាហ្វេប្រេនរបស់ម៉ាឡេស៊ីទី១នៅកម្ពុជាត្រូវបានសម្ពោធជាផ្លូវការ
កាលពីរសៀលថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ RICHIAMO Coffe ដែលជាហាងប្រេនកាហ្វេពីប្រទេសម៉ាឡេស៊ី ទី១នៅកម្ពុជាត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពរបស់ឯ.ឧ Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។
ជាក់ស្តែង ឯ.ឧ បណ្ឌិត ហូសេន មហាម៉ាត់ ហ្វារីត, ប្រធានប្រតិបត្តិRICHIAMO-Cambodia បានមានប្រសាសន៍ស្វាគមន៍យ៉ាងដូច្នេះថា៖ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានដ៏មានតម្លៃរបស់ឯ.ឧអគ្គរាជទូត, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធនេះ។
ឯ.ឧក៏បានមានសុដ្ឋិទិនិយមថា ការបង្កើតឱ្យមានហាងកាហ្វេ
ប្រេនRICHIAMO នៅកម្ពុជានេះនឹងទទួលបានការគាំទ្រកាន់តែច្រើនពីបងប្អូនដែលនិយមពិសាកាហ្វេ ពីព្រោះការនាំយកប្រែនពីប្រទេសម៉ាឡេសុីនេះដូចគ្នាគឺក្នុងគោលបំណងចម្បងដើម្បីនាំយកប្រេនកាហ្វេដែលធានាបាននូវស្តង់ដារហាឡាល100% និងនាំយកជម្រើសថ្មី និងរស់ជាតិថ្មីនៃប្រេនកាហ្វេដ៏ល្បីដែលមានជាង២០០សាខានៅប្រទេសម៉ាឡេស៊ី សម្រាប់បងប្អូនអតិថិជន អ្នកចូលចិត្តពិសារកាហ្វេនៅកម្ពុជា ជាពិសេសនឹងគ្រោងបើកសាខាជាបន្តបន្ទាប់នៅពេលខាងមុខ។
នៅក្នុងកម្មវិធីផងដែរ Dato’ Muhamad Zamry bin Abu Samah , ម្ចាស់ប្រេនកាហ្វេ Richiamo-Malaysia ដ៏ល្បីល្បាញបានមានប្រសាសន៍ថ្លែងចំណាប់អារម្មណ៍ថា លោកពិតជាភាពរីករាយជាខ្លាំងលើការគាំទ្រ បង្កើតឱ្យមាននូវហាងកាហ្វេប្រេនRICHIAMO នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បាន
បញ្ជាក់បន្ថែមថា លោកនឹងជួយបន្តគាំទ្រ និងនាំយកអ្វីដែលថ្មីៗសម្រាប់ហាងកាហ្វេRICHIAMO នៅកម្ពុជាបន្តបន្ទាប់ទៀត។
មានប្រសាសន៍ដ៏ឧត្តុង្គឧត្តម ឯ.ឧ Shaharuddin bin Onn, ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានលើកឡើងថា ឯ.ឧ ពិតជាមានកិត្តិយសជាខ្លាំងក្នុងការអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ
នៃហាងកាហ្វេប្រេនRICHIAMO នៅកម្ពុជានេះ។ ជាក់ស្តែង វត្តមាននៃហាងកាហ្វេប្រេនRICHIAMO នៅកម្ពុជានេះ គឺកិច្ចសហការធុរកិច្ចដ៏ប្រពៃ និងគួរឱ្យអបអរសាទររវាងម៉ាឡេស៊ី នឹងកម្ពុជា។ជាចុងក្រោយឯ.ឧ ឯកអគ្គរាជទូត បានមានប្រសាសន៍បួងសួងទូអាដល់អល់ឡោះជាម្ចាស់ សូមផ្តល់ឱ្យហាងកាហ្វេRICHIAMO កម្ពុជា
ទទួលបានជោគជ័យ និងបន្តពង្រីកនូវសាខារបស់ខ្លួនជាបន្តបន្ទាប់នៅពេលអនាគត។
សូមជម្រាបផងដែរថា RICHIAMO គឺជាប្រេនកាហ្វេដ៏ជោគជ័យ និងល្បីល្បាញមួយនៅប្រទេសម៉ាឡេស៊ី ដែលមានសាខាប្រមាណ២០០សាខាទូទាំងប្រទេសម៉ាឡេស៊ី ក្នុងនោះក្រៅពីកាហ្វេ RICHIAMO ក៏មានលក់ផលិតផលច្រើមុខទៀតផងដែរ ដូចជាអាហារម៉ាឡេសុី និងថ្មីៗនេះក៏មានលក់ជាទឹកប្រហុកដាក់តាមរថយន្ត ជាមួយនិងរសជាតិជាច្រើនមុខ។





