• December 20, 2024
 ប្រទេសអេហ្ស៊ីបមួយទៀតហើយ បន្ទាប់ពីទួកគីនិងកូឡ៉ុំប៊ី ប្រកាសនឹងធ្វើកិច្ចអន្តរាគមន៍គាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

ប្រទេសអេហ្ស៊ីបមួយទៀតហើយ បន្ទាប់ពីទួកគីនិងកូឡ៉ុំប៊ី ប្រកាសនឹងធ្វើកិច្ចអន្តរាគមន៍គាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

Spread the love
Digiqole Ad

 

ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ បានប្រកាសថា ខ្លួននឹងធ្វើកិច្ចអន្តរាគមន៍គាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរ និងវិបត្តិមនុស្សធម៌ដ៏អាក្រក់ នៃប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាដែលកំពុងបន្ត ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។

ការប្រកាសរបស់អេហ្ស៊ីបនាពេលនេះ ជាការចូលរួមបន្ថែមទៀតបន្ទាប់ពីប្រទេសទួកគី និងកូឡុំប៊ី ជុំវិញកិច្ចអន្តរាគមន៍គាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល និងបន្ទាប់ពីអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុង Rafah ។ ក្រុង Rafah គឺជាជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការរត់គេចខ្លួនពីសង្គ្រាម ដែលមានជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់បានប្រមូលផ្តុំគ្នានៅទីនោះ ។

គួរជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការឲ្យបញ្ជាអ៊ីស្រាអែលដកចេញពីទីក្រុង Rafah ដែលជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់បន្ថែមនៅក្នុងសំណុំរឿងដែលកំពុងបន្តមាន ពោលគឺជាបទចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍ ។

ប៉ុន្តែទោះបីយ៉ាងណា នៅថ្ងៃទី១១ ខែឧសភា អ៊ីស្រាអែលបានសម្រុកចូល និងកំពុងធ្វើប្រតិបត្តិការយោធានៅភាគខាងកើតនៃទីក្រុង Rafah ហើយបានកាត់ផ្ដាច់ច្រកផ្លូវដែលជំនួយមនុស្សធម៌ត្រូវឆ្លងកាត់ផងដែរ ទោះជាមានការជំទាស់ពីអន្តរជាតិក៏ដោយ ។

មិនតែប៉ុណ្ណោះ អ៊ីស្រាអែលថែមទាំងបានពង្រីកការជម្លៀសជនស៊ីវិលចេញពីភាគខាងកើតទីក្រុង Rafah ទៀតផង ដោយនិយាយថា មនុស្សជាង ៣០០,០០០ នាក់ត្រូវបានជម្លៀសចេញ ចាប់តាំងពីការបង្គាប់អោយជម្លៀសខ្លួន កាលពីដើមសប្ដាហ៍កន្លងទៅ ៕

Digiqole Ad

Related post