• December 19, 2024
 ឥណ្ឌូណេស៊ីបញ្ជាទិញយន្តហោះគ្មានមនុស្សបើកចំនួន ១២គ្រឿង ដែលមានតម្លៃ ៣០០លានដុល្លារពីតួកគី និងរាប់សិបគ្រឿងផ្សេងទៀតពីប្រទេសកាតា និងបារាំង ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន

ឥណ្ឌូណេស៊ីបញ្ជាទិញយន្តហោះគ្មានមនុស្សបើកចំនួន ១២គ្រឿង ដែលមានតម្លៃ ៣០០លានដុល្លារពីតួកគី និងរាប់សិបគ្រឿងផ្សេងទៀតពីប្រទេសកាតា និងបារាំង ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន

Spread the love
Digiqole Ad

ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាទិញយន្តហោះគ្មានមនុស្សបើកចំនួន ១២គ្រឿង ដែលមានតម្លៃ ៣០០លានដុល្លារ ពីក្រុមហ៊ុនអាកាសចរណ៍តួកគី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះគ្មានមនុស្សបើក ម៉ាក ANKA ចំនួន ១២គ្រឿង ដែលឈានដល់ការចុះហត្ថលេខា ធ្វើឡើងកាលពីខែកុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងទទួលបានក្នុងរយៈពេល ៣២ខែ បន្ទាប់ពីការចុះហត្ថលេខា។

កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផងដែរ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងទំនើប Mirage 2000-5 ពីប្រទេសកាតា ចំនួនរាប់សិបគ្រឿង ក្នុងតម្លៃ ៨០៥លានដុល្លារ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌនេស៊ី លោក Prabowo Subianto កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក៏បានយល់ព្រមទិញយន្តហោះចម្បាំង Dassault Rafale ម៉ាស៊ីនភ្លោះ ចំនួន៤២គ្រឿងផងដែរ ដែលត្រូវបានរំពឹងថា នឹងទទួលបានចំនួន៣គ្រឿងដំបូង ក្នុងខែមករា ឆ្នាំ២០២៦ខាងមុខ។

គួរជម្រាបថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងថា ក្នុងការពង្រឹងប្រព័ន្ធយោធារបស់ខ្លួន ក្រសួងការពារជាតិបានបង្កើនខ្ទង់ចំណាយថវិកា រហូតដល់ចំនួន ៨.៨៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ៕




Digiqole Ad

Related post