ប្រទេសស៊ូដង់ខាងត្បូង បានទទួលជនស៊ីវិលជាង ១០,០០០នាក់ ដែលបានភៀសខ្លួនចេញពីជម្លោះនៅប្រទេសស៊ូដង់
ខាទូម៖ ប្រទេសស៊ូដង់ខាងត្បូងបានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថា ខ្លួនបានទទួលជនស៊ីវិលជាង ១០,០០០នាក់ ដែលត្រូវបានភៀសខ្លួនដោយសារជម្លោះនៅក្នុងប្រទេសស៊ូដង់ជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Deng Dau Deng បាននិយាយថា ភាគច្រើននៃអ្នកភៀសខ្លួន គឺជាជនជាតិស៊ូដង់ខាងត្បូងខ្លួនឯង ខណៈអ្នកផ្សេងទៀតរួមមាន ស៊ូដង់ កេនយ៉ា អ៊ូហ្គង់ដា អេរីទ្រា និងសូម៉ាលី។