យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក US B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់កក្រោយហោះឡើងបានបន្តិច
យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក ប្រភេទ B-52 បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋ កាលីហ្វ័រញ៉ា បណ្តាលឲ្យសមាជិកអាកាសយានិក ចំនួន ៨នាក់ បាត់បង់ជីវិត។
យន្តហោះនេះធ្លាក់ នៅម៉ោង ១១:២០នាទី ព្រឹក ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅអាមេរិក) ក្រោយពេលហោះឡើងមិនបានប៉ុន្មានផង។
យន្តហោះ ធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ ខណៈមូលហេតុ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយកំពុងស្ថិតក្នុងការស៊ើបអង្កេត។
គួរងឲ្យដឹងថា Boeing B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ រយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន។ វាដើរតួជាគ្រឹះដ៏សំខាន់ នៃកម្លាំងទប់ទល់នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៥៥ មក។B-52 នេះ បំពេញមុខងារជាយន្តហោះដែលមានសមត្ថភាពទ្វេដង ដោយរក្សាបាននូវលទ្ធភាពក្នុងការបាញ់ទាំងគ្រាប់ធម្មតា និងអាវុធនុយក្លេអ៊ែរបាញ់ពីចម្ងាយ។





