លោក Trumpថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ តែអ៊ីរ៉ង់បដិសេធ
ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ ខណៈអ៊ីរ៉ង់ច្រានចោលថា ការចុះហត្ថលេខានឹងមិនកើតឡើងឆាប់រហ័សបែបហ្នឹងនោះទេ ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ភាគីទាំង ២ បានឯកភាពលើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយទីក្រុងអ៊ីស្លាម៉ាបាដ កំពុងរៀបចំសម្រាប់ការចុះហត្ថលេខាតាមអេឡិចត្រូនិកនៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់មកនឹងមានជំនួបកម្រិតថ្នាក់បច្ចេកទេសនៅសប្តាហ៍ក្រោយ ។
លោក Trump និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ក្រោយចុះហត្ថលេខារួច ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងអស់។
ប្រភព៖ BTV News International





