ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម Dato Haji Mohamad Marzuki Mohamad Omar ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
នាជំនួបដ៏មានតម្លៃនេះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) គឺដើម្បីគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចូលរួមជាអធិបតីពិធីសិក្ខាសាលា ដែលនិងប្រព្រឹត្តឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាអ្នកគ្រប់គ្រងលើគ្រប់សាសនាទាំងអស់នៅកម្ពុជាបានយ៉ាងល្អ ពោលកម្ពុជាជាប្រទេសមានសុខដុមនាកម្មសាសនា ដែលជាមូលដ្ឋានគ្រឹះសន្តិភាព និងនាំឲ្យមានស្ថិរភាពសង្គម គួរឲ្យកត់សំគាល់។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានស្វាគមន៏និងអរគុណដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលតែងតែជួបឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាកន្លងមក។ ឯកឧត្តម រដ្ឋមន្រ្តីបានឆ្លើយតបផងដែរចំពោះការអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តីចូលរួមនៅក្នុងពិធីសិក្ខាសាលានាពេលខាងមុខ និងខិតខំរកពេលវេលាសមស្របណាមួយដើម្បីចូលរួមទៅតាមកាលៈទេសៈជាក់ស្តែងផងដែរ ។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមជូនពរដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ ទទួលបានជោគជ័យ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងសុវត្ថិភាពនៅក្នុងការធ្វើដំណើរ៕ Cr: TVK
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)