ព័ត៌មានអន្តរជាតិ

តុលាការអ៊ីរ៉ង់ បញ្ជាឱ្យសហរដ្ឋអាម៉េរិកបង់សំណង ២៩០ពាន់លានដុល្លារ ពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងអ៊ីរ៉ង់

Spread the love
អ៊ីរ៉ង់៖ មន្ត្រីតុលាការអ៊ីរ៉ង់បានឱ្យដឹងថា តុលាការប្រទេសនេះបានចេញសេចក្តីសម្រេចបញ្ជាឱ្យសហរដ្ឋអាម៉េរិកបង់ប្រាក់សំណងចំនួន ២៩០ពាន់លានដុល្លារ ពាក់ព័ន្ធនឹងសកម្មភាពដែលអ៊ីរ៉ង់ចោទប្រកាន់ថា បានធ្វើឡើងប្រឆាំងនឹងប្រទេសខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។

មន្ត្រីរូបនេះក៏បានបញ្ជាក់ថា អ៊ីរ៉ង់បានដាក់បណ្តឹងប្រឆាំងនឹងប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រផងដែរ ដោយចោទប្រកាន់ថា បានអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់។
គួរបញ្ជាក់ថា នេះជាការទាមទារសំណងតាមរយៈប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់ ហើយមិនមានន័យថាសហរដ្ឋអាម៉េរិកបានទទួលស្គាល់ ឬយល់ព្រមអនុវត្តសេចក្តីសម្រេចនេះឡើយ។
ប្រភព៖ France 24
camm

Recent Posts

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស ឆ្នាំ២០២៦»

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញជាអធិបតីពិធីបើក «សមយុទ្ធនាគមាស…

13 minutes ago

ឯកឧត្តម សុះ មុះសិន តំណាងរដ្ឋសភាកម្ពុជា ថ្លែងសន្ទរកថាក្នុងមហាសន្និបាតសភា នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (PABSEC) នៅប្រទេសក្រិក

ទីក្រុងអាតែន៖ ឯកឧត្តម សុះ មុះសិន បានអញ្ជើញថ្លែងសន្ទរកថាក្នុងនាមជាតំណាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតសភានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (Parliamentary Assembly of the Black Sea Economic Cooperation –…

17 minutes ago

អ្នកអវកាសមូស្លីមប៉ាគីស្ថាន បង្កើតប្រវត្តិសាស្ត្រក្លាយជាជនជាតិប៉ាគីស្ថានដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស

លោក Muhammad Zeeshan Ali ជាអ្នកបើកយន្តហោះចម្បាំងនៃកងទ័ពអាកាសប៉ាគីស្ថាន បានចូលរួមបេសកកម្មអវកាស Shenzhou-24 របស់ប្រទេសចិន ដែលបានបាញ់បង្ហោះដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

20 minutes ago

និស្សិតកម្ពុជាចំនួន ២១រូប បញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអាល់អាសហ៊ើរ នៃប្រទេសអេហ្ស៊ីប

ក្រុងគែរ៖ និស្សិតកម្ពុជាចំនួន ២១រូប បានទទួលសញ្ញាបត្រក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាល់អាសហ៊ើរ (Al-Azhar University) នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងពិធីប្រគល់សញ្ញាបត្រដែលបានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ (more…)

23 minutes ago

ក្រុមហ៊ុន CP ប្រកាសបិទសាខា 7-Eleven ទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រុមហ៊ុន CP All Plc របស់ប្រទេសថៃ បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។ (more…)

24 minutes ago

ម៉ាឡេស៊ី បង្កើនការបង្ក្រាបជនបរទេសខុសច្បាប់ ឃាត់ខ្លួនមនុស្សរាប់រយនាក់ក្នុងខែវិច្ឆិកា

ម៉ាឡេស៊ី៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ី បានបង្កើនប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបជនបរទេសដែលសង្ស័យថាបំពានច្បាប់អន្តោប្រវេសន៍ នៅតាមរោងចក្រ និងទីតាំងអាជីវកម្មនានា។ (more…)

26 minutes ago