ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា៖ ក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១នាក់នៃពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសារកម្តៅនោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាម្នាក់ឡើយ

Spread the love

ភ្នំពេញ ÷ ក្នុងឱកាសនៃការអញ្ជើញទទួលស្វាគមន៍ នៃការវិលត្រឡប់ជាបណ្តើរៗរបស់សាសនិកឥស្លាមក្រោយការបំពេញកាតព្វកិច្ចក្នុងពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានមានប្រសាសន៍បញ្ជាក់ឲ្យអ្នក សារព័ត៌មានដឹងថា ជុំវិញដំណឹងដែលថា ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យហាជ្ជប្រចាំឆ្នាំ នៅប្រទេសអារ៉ាប៊ីសាអូឌីតរយៈ ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារការកើនឡើងនូវកម្តៅបានឆក់យកអាយុជីវិតមនុស្សចំនួន ១.៣០១ នាក់នោះគឺជាការពិត។ តែក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១ នាក់នោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាសូម្បីតែម្នាក់។ មានអ្នកស្លាប់ម្នាក់ដែរ តែមិនមែនស្លាប់ដោយសាររលកកម្តៅទេ គឺគាត់ស្លាប់ដោយសារជម្ងឺសួត រ៉ាំរ៉ៃ ។

ឯកឧត្តមបានបញ្ជាក់បន្តថា អ្នកដែលបានស្លាប់ដោយ សារការឡើងកម្តៅខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យហាជ្ជនេះ គឺពួកគាត់ភាគច្រើនជាអ្នកទេសចរ ឬជាអ្នកទៅប្រកបមុខរបរផ្សេងៗហើយបានឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យនេះជាមួយនឹងគេក្នុងចំណោមអ្នកចូលរួមផ្លូវការ ឬ ហៅថាជាអ្នកចូលរួមដោយស្របច្បាប់ប្រមាណជាង ១លាន៨ សែននាក់ មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលអ្នកទៅដោយស្របច្បាប់ទាំងនេះគេមានកន្លែងស្នាក់ នៅត្រឹមត្រូវ មានអ្នកមើលថែសុខភាពជាប្រចាំ គឺពុំមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការកើនកម្តៅនោះទេ។ តែផ្ទុយទៅវិញអ្នកដែលទៅចូលរួមដោយពុំស្របច្បាប់បានបាត់បង់ជីវិតរហូត ដល់ទៅ ១.៣០១នាក់ដ៏គួរឱ្យសោកស្តាយជាទីបំផុត។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ សាសនិកឥស្លាមកម្ពុជា ដែលបានអញ្ជើញទៅបំពេញកាតព្វកិច្ចសម្រាប់ពិធីបុណ្យហាជ្ជប្រចាំឆ្នាំ នៅប្រទេសអារ៉ាប៊ីសាអូឌីតមានចំនួន ៩១០នាក់ ដោយក្នុងម្នាក់ៗត្រូវចំណា យថវិកាផ្ទាល់ខ្លួនប្រមាណ ៦.០០០ដុល្លារ អាម៉េរិក សរុបការចំណាយមានប្រមាណ ៥.៥លានដុល្លារអាម៉េរិក ហើយក្នុងចំណោមទាំង ៩១០ នាក់នេះ កម្ពុជាក៏ទទួលបាននូវការឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីតរួមនិងព្រះរាជទាយាទ ចំនួន ១៩នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតបន្តថា អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ក្រោមការកសាងឡើងដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិក៏ដូចជាសហគមន៍ និងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះក៏មានក្រុមគ្រួសារនៃបងប្អូនសាសនិកឥស្លាម កម្ពុជាផងដែរ ទើបពួកគាត់មានលទ្ធភាពទៅចូលរួមក្នុងពិធីបុណ្យហាជ្ជប្រចាំឆ្នាំនៅប្រទេសអារ៉ាប៊ីសាអូឌីតបាន ហើយក្នុងចំនួនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣០ ខែមិថុនាដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០ ២៤នេះ បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងជាង ៩០០ នាក់នឹងត្រូវវិលត្រឡប់ពី ពិធីបុណ្យហាជ្ជវិញទាំងអស់គ្នា ខណៈដែលអ្នកវិលត្រឡប់មកដល់មាតុប្រទេសវិញនាថ្ងៃ នេះមានចំនួន១៩នាក់ គឺជាភ្ញៀវពិសេសរបស់ព្រះមហា ក្សត្រអារ៉ាប់ប៊ីសាអូឌីត៕
Cr: BTV

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago