ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារមេគង្គវីយូ ថោវើ ក្រុមអ្នកអប់រំនិងផ្សព្វផ្សាយសាសនាឥស្លាមនៅកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាពរបស់អ៊ីម៉ាំម៉ាស្ជិទ ខទីប និងអ្នកអប់រំផ្សព្វផ្សាយឥស្លាមនៅកម្ពុជាដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ដែលជាអ៊ីម៉ាំម៉ាស្ជិទ ខទីប នាយកសាលា និងអ្នកអប់រំផ្សព្វផ្សាយអំពីសាសនាឥស្លាមមកពីបណ្តារាជធានីខេត្តចំនួន១៣ នៅទូទាំងប្រទេស។
អូស្តើស ហាសាន់ សឡេះ ប្រធានអ្នកអប់រំនិងផ្សព្វផ្សាយសាសនាឥស្លាមនៅកម្ពុជា បានអោយដឹងថា សិក្ខាសាលាស្តីពីការពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាពរបស់អ៊ីម៉ាំម៉ាស្ជិទ ខទីប និងអ្នកអប់រំផ្សព្វផ្សាយឥស្លាមនៅកម្ពុជា នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាពរបស់អ៊ីម៉ាំម៉ាស្ជិទ ខទីប និងអ្នកអប់រំផ្សព្វផ្សាយអំពីឥស្លាម លើចំណេះដឹង វិធីសាស្ត្រ បច្ចេកទេស មធ្យោបាយ និងបទពិសោធន៍លើវិស័យអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពការងារអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់។
អូស្តើស បានបន្តថា សិក្ខាសាលានេះអាចដំណើរការទៅ បានក្រោមគំនិតផ្តួចផ្តើមនិងគាំ ទ្រពេញលេញពីសំណាក់ ក្រសួងកិច្ចការសាសនាឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈស្ថានទូតអារ៉ាប៊ីសាអូឌីត និងការិយាល័យក្រុមប្រឹក្សាឥស្លាមប្រចាំទីក្រុងបាងកក។
ក្នុងនាមប្រធានអ្នកអប់រំនិងផ្សព្វផ្សាយសាសនាឥស្លាមនៅកម្ពុជា អូស្តើសបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងកិច្ចការសាសនាឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពនិងតម្រង់ទិសអ្នកអប់រំនិងផ្សព្វផ្សាយអំពីឥស្លាមនៅកម្ពុជា។
ជាមួយគ្នានេះ សាស្ត្រាចារ្យ មុតអ៊ីប ពិន ស៊ូឡៃម៉ាន តំណាងក្រសួងកិច្ចការសាសនាឥស្លាមនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងជាវាគ្មិនក្នុងសិក្ខាសាលានេះបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមនៅក្នុងកម្មវិធី និងជួបបងប្អូនរួមជំនឿនៅកម្ពុជា និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងកិច្ចការសាសនានៃប្រទេសអារ៉ាប៊ីសាអូឌីត ទៅដល់សិក្ខាកាមដែលបានចូលរួមនិងអង្គពិធីផងដែរ។
សាស្ត្រាចារ្យ មុតអ៊ីប ពិន ស៊ូឡៃម៉ាន បានលើកឡើងថា សិក្ខាសាលាបែបនេះគួរតែរៀបចំអោយបានច្រើន ដែលវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន។ ហើយសិក្ខាសាលានេះជាសិក្ខាសាលាដ៏សំខាន់មួយដែលផ្តោតទៅលើគោលជំនឿដែលត្រឹមត្រូវនៅក្នុងសាសនាឥស្លាម ដែលសិក្ខាកាមត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ។
លោកសាស្ត្រាចារ្យ ក៏បានសុំទូអាពីអល់ឡោះជាម្ចាស់អោយការជួបជុំសិក្ខាសាលានាពេលនេះ នឹងប្រកបទៅដោយអត្ថប្រយោជន៍ និងប្រយោជន៍គ្រប់ៗគ្នា និងសុំពីអល់ឡោះជាម្ចាស់អោយសិក្ខាកាមនិងអង្គពិធីទទួលបាននូវសុខសន្តិភាពតរៀងទៅ។
ដោយឡែក ឯកឧត្តម ឡុង យ៉េស នាយកខុទ្ទកាល័យ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសតំណាងឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងកម្មវិធីបើកសិក្ខាសាលានេះបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងកិច្ចការសាសនាឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលផ្តួចផ្តើមនិងគាំទ្រអោយមានសិក្ខាសាលានេះឡើង ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា លើវិស័យសាសនា។
ឯកឧត្តម សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងចាប់យកឱកាសនេះ ក្រេបជញ្ជក់នូវចំណេះដឹង ដើម្បីចែករំលែកបន្តទៅអ្នកដទៃ និងជាប្រយោជន៍ទៅដល់សង្គមជាតិទាំងមូល៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)