ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Kuna បានរាយការណ៍ថា ប្រទេសគុយវ៉ែតបានសម្រេចចិត្តបោះពុម្ព ១សែនច្បាប់នៃគម្ពីរគួរអាន ដែលបកប្រែជាភាសាស៊ុយអែត ហើយចែកចាយនៅក្នុងប្រទេសស៊ុយអែត ដើម្បីបញ្ជាក់ពីគោលការណ៍អ៊ីស្លាម និងតម្លៃនៃការអត់ឱន និងការរួមរស់ដោយសន្តិភាពក្នុងចំណោមមនុស្សជាតិទាំងអស់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
អាជ្ញាធរជាន់ខ្ពស់សម្រាប់ការថែទាំការបោះពុម្ព និងការបោះពុម្ពគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់ (S.A.W) និងវិទ្យាសាស្ត្រ នៃប្រទេសគុយវ៉ែត បានប្រកាសបោះពុម្ពច្បាប់ចម្លងនៃគម្ពីរគួរអានចំនួន ១សែនច្បាប់ ដែលបកប្រែជាភាសាស៊ុយអែត ហើយចែកចាយនៅក្នុងប្រទេសស៊ុយអែត ដើម្បីបញ្ជាក់ពីការអត់ឱននៃសាសនាអ៊ីស្លាមដ៏ពិតប្រាកដ។
ប្រធានអាជ្ញាធរជាន់ខ្ពស់សម្រាប់ការថែទាំការបោះពុម្ព និងការបោះពុម្ពគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់ (S.A.W) និងវិទ្យាសាស្ត្រ របស់ប្រទេសគុយវ៉ែត លោកបណ្ឌិត Fahad Al-Daihani បាននិយាយថា “អាជ្ញាធរបានទទួលការណែនាំ និងចង្អុលបង្ហាញពី រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងបរិញ្ញបត្រ និងកិច្ចការឥស្លាម លោកបណ្ឌិត Abdulrahman Al-Mutairi ដើម្បីអនុវត្តសេចក្តីណែនាំ និងសម្របសម្រួលជាមួយក្រសួងការបរទេស ក្នុងការរៀបចំសម្រាប់ការចែកចាយគម្ពីរគួរអាន នៅក្នុងប្រទេសស៊ុយអែត។
លោកបានលើកឡើងថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងសង្កត់ធ្ងន់លើការអត់ឱនរបស់សាសនាឥស្លាម ផ្សព្វផ្សាយគោលការណ៍ និងគុណតម្លៃរបស់ឥស្លាម និងការរួមរស់ជាមួយគ្នាជាវិជ្ជមានក្នុងចំណោមមនុស្សទាំងអស់ ក្នុងបរិយាកាសនៃក្តីស្រឡាញ់ ការអត់ឱន និងសន្តិភាព។
ការសម្រេចចិត្តបោះពុម្ភច្បាប់ចម្លងនៃគម្ពីរគួរអាន ដែលបកប្រែជាភាសាស៊ុយអែត ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រី ដើម្បីបញ្ជាក់ពីការអត់ឱននៃសាសនាអ៊ីស្លាមពិតប្រាកដ។
ក្រុមប្រឹក្សាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំថា៖ ដោយផ្អែកលើការណែនាំរបស់ ព្រះអង្គម្ចាស់ Sheikh Ahmed Nawaf Al-Ahmad Al-Sabah នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាបានសម្រេចចាត់តាំងអាជ្ញាធរទូទៅសម្រាប់ការថែរក្សាការបោះពុម្ព និងការបោះពុម្ពគម្ពីរគួរអានដ៏ពិសិដ្ឋ និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់ (S.A.W) និងវិទ្យាសាស្រ្ត ដើម្បីបោះពុម្ពច្បាប់ចម្លងនៃគម្ពីរគួរអានចំនួន ១សែនច្បាប់ ដែលបកប្រែជាភាសាស៊ុយអែត។
គួរជម្រាបថា ជារឿយៗ នៅក្នុងប្រទេសស៊ុយអែត តែងកើតមានហេតុការណ៍ដុតគម្ពីរគួរអានដោយអ្នកនយោបាយស្តាំនិយមជ្រុល បង្កអោយមានការថ្កោលទោសពីបណ្តាប្រទេសឥស្លាម និងការខឹងសម្បារ តវ៉ាប្រឆាំងពីសំណាក់ប្រជាជនមូស្លីមជុំវិញពិភពលោក៕
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)