
អ្នកជំនាញអប់រំផ្សព្វផ្សាយសាសនាឥស្លាម បានធ្វើបទបង្ហាញពីការយល់ដឹងរួមអំពីឥស្លាម ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅក្នុងវិហារឥស្លាមអាល់សារកាលបឹងកក់ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅវិហារឥស្លាមអាល់សារកាលបឹងកក់ រាជធានីភ្នំពេញ អ្នកជំនាញអប់រំផ្សព្វផ្សាយសាសនាឥស្លាមចំនួន ២រូប ដែលរួមមាន៖ អូស្តើស មោសា អះម៉ាត់ និងអូស្តើស អូស្មាន មូហាំម៉ាត់ បានធ្វើបទបង្ហាញពីការយល់ដឹងរួមអំពីឥស្លាម ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
បទបង្ហាញបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖
១- តើឥស្លាមគឺជាអ្វី?
២- គោលបំណងដែលអល់ឡោះបញ្ជូនអ្នកនាំសារមក
៣- ឈ្វេងយល់ពីបន្ទូលរបស់អល់ឡោះនិងព្យាការីមូហាំម៉ាត់ស្តីអំពី:-
– ឥស្លាមនិងការអប់រំ
– ឥស្លាមនិងការគោរពមេដឹកនាំ
– ឥស្លាមនិងទំនាក់ទំនងជាមួយអ្នកដទៃ
– ឥស្លាមនិងការជួយដល់អ្នកដទៃ
-ឥស្លាមនិងគ្រួសារ
– ឥស្លាមនិងសីលធម៌
– ឥស្លាមនិងភាពយុត្តិធម៌
-ឥស្លាមនិងបញ្ហាអនាម័យ
– ឥស្លាមនិងភាពកត្តញ្ញូចំពោះឪពុកម្តាយ
– ឥស្លាមនិងការពិភាក្សាគ្នា
– ឥស្លាមនិងសិទ្ធិអ្នកជិតខាង
– ឥស្លាមនិងសិទ្ធិមនុស្ស
– និងសំណួរចម្លើយ៕



