ស្ទើរមិនគួរឱ្យជឿ! តួកគីបានក្លាយជាប្រទេសឥស្លាមដំបូងបំផុត ដែលបង្កើតឱ្យមានយានអវកាសអាចធ្វើដំណើរក្នុងលំហ និងមានអវកាសយានិកមូស្លីមជាអ្នកបញ្ជាផ្ទាល់
ក្នុងឆ្នាំ 2025 ប្រទេសតួកគីបានបង្ហាញនូវសក្តានុពលថ្មីមួយទៀត ដោយក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិជ្ជាទំនើបក្នុងចំណោមបណ្តាប្រទេសម៉ូស្លីម ដែលមិនទាន់មានប្រទេសណាអាចធ្វើបាន។ ក្នុងនោះ តួកគីបានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍យានអវកាសដំបូងរបស់ខ្លួនក្រោមឈ្មោះថា“ជើងហោះហើរទៅឯចក្រវាឡ”។ ខណៈ គម្រោងនេះមានគោលបំណងបញ្ជូនអវកាសយានិកមូស្លីមដំបូងបំផុតធ្វើដំណើរទៅក្នុងលំហដែលប្រកាន់ខ្ជាប់នូវគោលការណ៍ឥស្លាមនៃការគ្រប់គ្រងធនធាន និងក្រមសីលធម៌ជាអ្នកមូស្លីម ដោយប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗ ជាពិសេសផលិតដោយប្រទេសមូស្លីម ក្នុងនោះតួកគីក៏មានកិច្ចសហការរួមជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) និងឥណ្ឌូនេស៊ីផងដែរ។
ប្រទេសតួកគីរំពឹងថា គម្រោងនេះមិនត្រឹមតែជាការចែករំលែកចក្ខុវិស័យលើផ្នែកអវកាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការបើកផ្លូវឲ្យប្រទេសម៉ូស្លីមផ្សេងទៀតចូលរួមក្នុងវិស័យយានអវកាសឱ្យបានកាន់តែច្រើន។ ខណៈបច្ចុប្បន្ន តួកគីបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ដុះបណ្ដាលអវកាសជាតិ ដើម្បីរៀបចំបុគ្គលិកឲ្យមានសមត្ថភាពលើវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាអវកាសឱ្យបានខ្លាំង និងមានសក្តានុពលបំផុត។ ជៀសវាងមានបញ្ហានៅពេលហោះហើរ តួកគីបានបង្កើតផែនការបេសកកម្មលម្អិតដែលពិចារណាពីបញ្ហាប្រឈមពិសេសនៃការធ្វើដំណើរក្នុងលំហ រួមទាំងវិទ្យុសកម្ម មីក្រូទំនាញ និងគ្រោះថ្នាក់ដែលអាចកើតមាន។និងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ទំនើបលើផ្នែកដូចជា រូបវិទ្យា តារាសាស្ត្រ ហោរាសាស្រ្ត និងវេជ្ជសាស្ត្រអវកាស
ជាក់ស្តែង តួកគីគ្រោងបញ្ជូនអវកាសយានិកមូស្លីមដំបូងបំផុតសម្រាប់គម្រោងមួយនេះ ដោយមានការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ទាំងផ្នែករាងកាយ បច្ចេកទេស និងសីលធម៌ជាពិសេស ការជ្រើសរើសពោរពេញដោយភាពប្រុងប្រយត្ន័។ គម្រោងនេះគ្រោងនឹងអនុវត្តជាផ្លូវការជាមួយបេសកកម្មដំបូងក្នុងពាក់កណ្តាលឆ្នាំ 2026 ខាងមុខ ដោយបញ្ជូនយានអវកាសទៅក្នុងលំហដើម្បីធ្វើសតិកិច្ចស្រាវជ្រាវ និងបង្ហាញសមត្ថភាពរបស់ប្រទេសម៉ូស្លីមក្នុងការចូលរួមនៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញថា ប្រទេសមូស្លីមបានចូលរួមយ៉ាងសកម្ម ពោរពេញដោយកិត្យានុភាពទៅលើគ្រប់វិស័យ។
គម្រោង “ជើងហោះហើរទៅឯចក្រវាឡ” នេះ បានជួយរួមបញ្ចូលកិច្ចសហការផ្នែកវិទ្យាសាស្ត្ររវាងប្រទេសម៉ូស្លីម ហើយក៏ជាជំហានដ៏សំខាន់ក្នុងការកសាងភាពជាមិត្តភាព និងភាពរួបរួមក្នុងការអភិវឌ្ឍន៍បច្ចេកវិជ្ជាអនាគតរួម។
គូសបញ្ជាក់ថា ប្រទេសតួកគីគឺមានប្រវត្តិដ៏សម្បូរបែបនៃការរួមចំណែកផ្នែកវិទ្យាសាស្ត្រទំនើប មានទីតាំងភូមិសាស្ត្រល្អដើម្បីដឹកនាំគំនិតផ្តួចផ្តើមខាងលើ។ ហើយឧស្សាហកម្មអវកាសដ៏រឹងមាំរបស់តួកគីបង្កើតអោយមានស្ថាប័នស្រាវជ្រាវដែលបានបង្កើតឡើងពោរពេញដោយទីតាំងយុទ្ធសាស្ត្រអាចដើរតួជាកាតាលីករសម្រាប់គម្រោងនេះដូចគ្នា។ លើសពីនេះ ការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីចំពោះការច្នៃប្រឌិត នានា បានទាក់ទាញការយកចិត្តទុកដាក់ និងការគាំទ្រជាសកលសម្រាប់ការខិតខំប្រឹងប្រែងកន្លងមក។
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…
Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…
ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…