• December 19, 2024
 ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ កំរិត ៧,៤រ៉េកទ័រ នៅខេត្ត Ishikawa

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ កំរិត ៧,៤រ៉េកទ័រ នៅខេត្ត Ishikawa

Spread the love
Digiqole Ad
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត ៧,៤រ៉េកទ័រ ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តIshikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។
សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ឆ្លងផុតពីគ្រោះធម្មជាតិនេះ។
Digiqole Ad

Related post