ព័ត៌មានជាតិ

សភាកម្ពុជានិងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ

Spread the love
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។
សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ ឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា គោលដៅអភិវឌ្ឍន៍កម្ពុជាដ៏ត្រឹមរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នោះ នឹងសម្រេចបានជោគជ័យជាមិនខានឡើយ។ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើន ហើយប្រជាពលរដ្ឋខ្មែរមានក្រមសីលធម៌ខ្ពស់ ដែលជាប្រភពទាក់ទាញវិស័យទេសចរណ៍។ ឯកឧត្តមសង្ឃឹមថា កម្ពុជានិងអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងគ្រប់វិស័យកាន់តែងាយស្រួលឡើង។
ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាព និងបានលះបង់គ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈរហូតមក។ មរតករបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភានេះ ប្រកដោយថាមវន្ត វ័យក្មេង ពោលពេញដោយសមត្ថភាព ចំណេះដឹងនិងសីលធម៌ខ្ពស់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបច្ចកោណ ក្នុងការដឹកនាំកម្ពុជាឆ្ពោះសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាពនិងសម្តែងនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានលទ្ធផលជាក់ស្តែងថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងសភា និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ រឹងមាំ ធន់ និងស្ថិតស្ថេរយូរអង្វែង ជាមួយនឹងក្ដីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏ ពីរព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតមកកាន់កម្ពុជាកាន់តែច្រើនឡើង។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសក្តានុពលវិស័យថាមពល ចំណែកកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម។ កម្ពុជាសង្ឃឹមថា អារ៉ាប៊ីសាអូឌីត និងទទួលនាំចូលកសិផលពីកម្ពុជា និងវិនិយោគនៅលើវិស័យអាហារហាឡាល់នៅកម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីតមិនគួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់៕
camm

Recent Posts

BREAKING៖ មានហេតុការណ៍បន្ទាន់លើជើងហោះហើរ ពីក្រុងឌូបៃ ទៅ តេលអាវីវ ប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ ជើងហោះហើរ Flydubai ពីទីក្រុងឌូបៃទៅទីក្រុង Tel Aviv បហរទេសអ៊ីស្រាអែល បានបញ្ចេញសញ្ញាអាសន្ន 7700 ខណៈកំពុងហោះហើរ ហើយបានបង្វែរទិសដៅនៅលើដែនអាកាសអារ៉ាប៊ីសាអូឌីត។ (more…)

8 hours ago

ម៉ារ៉ុកតែងតាំងស្ត្រីជាលើកដំបូងជានាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្រ

រ៉ាបាត៖ព្រះមហាក្សត្រ Mohammed VI នៃប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦បានតែងតាំងលោកស្រី Fatima Ezzahra El Mansouri ជាប្រមុខរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលធ្វើឱ្យលោកស្រីក្លាយជា…

8 hours ago

កម្ពុជា បញ្ជូននិស្សិតនគរបាល ១០រូប ទៅសិក្សានៅប្រទេសតួកគី ក្រោមអាហារូបករណ៍ពេញលេញ

ស្ថានទូតតួកគីប្រចាំកម្ពុជា បានជូនដំណើរនិស្សិតនគរបាលកម្ពុជាចំនួន ១០រូប ទៅកាន់ប្រទេសតួកគី ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិត នៅបណ្ឌិតសភានគរបាលតួកគី ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញ។ (more…)

8 hours ago

ម៉ាឡេស៊ី ចាប់ផ្តើមបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញ ទោះមានការព្រួយបារម្ភពីសុវត្ថិភាព

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ជាដំណាក់កាលដំបូងនៃកម្មវិធីដែលអាចនឹងបញ្ជូនមនុស្សរហូតដល់ ៥,០០០នាក់។ រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្ត។ (more…)

8 hours ago

លោក Erdogan ប្តេជ្ញាបន្តស្វែងរកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនៅហ្កាហ្សា

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្តេជ្ញាថា ទួរគីនឹងបន្តទាមទារឱ្យអ្នកដែលត្រូវបានចោទប្រកាន់ថាទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សា និងតំបន់ផ្សេងទៀត ប្រឈមមុខនឹងយុត្តិធម៌។ (more…)

8 hours ago

អារ៉ាប៊ីសាអូឌីត បើកដំណើរការឡើងវិញបំពង់បង្ហូរប្រេង East-West ក្រោយជួសជុលការខូចខាតពីការវាយប្រហារដោយដ្រូន

អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការឡើងវិញនូវការនាំចេញប្រេងឆៅ តាមរយៈ បំពង់បង្ហូរប្រេង East-West Pipeline បន្ទាប់ពីការជួសជុលការខូចខាត ដែលបណ្តាលមកពីការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី១០ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។ (more…)

8 hours ago