ព័ត៌មានជាតិ

កម្ពុជា និងអារ៉ាប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

Spread the love

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសភា បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានសភា បានជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងនោះ គោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមប្រធានសភា ក៏បានបន្ថែមទៀតថា សភានៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការជម្រាបជូនអំពីសក្តានុពល និងការរីកចម្រើនដ៏ឆាប់រហ័សរបស់អារ៉ាប់ប៊ីសាអូឌីត, ឯកឧត្តមប្រធានសភាក៏បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានសភា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា។ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំ គឺបានបង្ហាញពីវឌ្ឍនភាពដ៏ល្អនៃទំនាក់ទំនង និង ចូលរួមចំណែកដល់ការ ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត ដែលបានជួយគាំទ្រដល់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម ទៅសិក្សានៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បន្ថែមពីនេះ, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីក៏បានរំឭកពីកិច្ចប្រជុំកំពូល អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC) ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះ គឺជាកាលានុវត្តភាពនៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្លុកទាំងពីរ (អាស៊ាន និងមជ្ឈិមបូព៌ា)។

សម្តេចបវរធិបតី និងឯកឧត្តមប្រធានសភា ក៏បានផ្លាស់ប្តូរយោបល់ និង ពិភាក្សាគ្នា ក្នុង ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលេីវិស័យសក្តានុពលមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និង អាកាសចរណ៍ ជាដេីម។ សម្តេចបវរធិបតី និង ឯកឧត្តមប្រធានសភា ក៏បានឯកភាព និង លេីកទឹកចិត្តដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ និង សកម្មបន្ថែមទៀត ដេីម្បីបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

camm

Recent Posts

G7 រួមគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត និងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត។ (more…)

6 days ago

អង់គ្លេសប្រកាសផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត តទល់ការវាយប្រហារពីក្រុមហ៊ូទី

នៅទីបំផុត ចក្រភពអង់គ្លេសបានសម្រេចផ្តល់ការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារតាមផ្លូវអាកាស ប្រឈមនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនៅយ៉េមែន។ (more…)

7 days ago

លោក ត្រាំ សង្ឃឹមថាសង្គ្រាមអាមេរិក-អ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី១៦ ខែកញ្ញា ថា លោកសង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងខិតជិតដល់ទីបញ្ចប់ ខណៈកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ នៅតែបន្ត។ (more…)

2 weeks ago

ការិយាល័យថវិកាសភាអាមេរិក៖ សង្គ្រាមជាមួយអ៊ីរ៉ង់ចំណាយប្រមាណ ៣៨ ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។ (more…)

2 weeks ago

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។ (more…)

2 weeks ago

ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ស្ទាក់បំផ្លាញដ្រូនរបស់ក្រុមហ៊ូទី នៅក្បែរម៉ាក្កះ

ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ូទីពីប្រទេសយេម៉ែន នៅក្បែរទីក្រុងបរិសុទ្ធម៉ាក្កះ។ (more…)

2 weeks ago