កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៤ រដ្ឋាភិបាលបានបង្កើតក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានភារកិច្ច តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និង កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ព្រមទាំង រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព។
បន្ទាប់មកក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង កាលពីថ្ងៃទី១៤កុម្ភះឆ្នាំ២០២៥បានចេញលិខិតមួយ ជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ ត្រូវទៅបំពេញបែបបទស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលេខាធិការដ្ឋានក្រុមការងារនេះដែលស្ដិតនៅទីស្តីការក្រសួងព័ត៌មានឱ្យបាន មុនថ្ងៃ១៦ ខែមីនាឆ្នាំ២០២៥ ពោលគឺមានកំហិតរយៈពេល១ខែ ចាប់ពីថ្ងៃទី១៤ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
សេចក្តីណែនាំនេះ បានធ្វើឡើងក្រោយពីក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹងសង្កេតឃើញថា នៅពេលថ្មីៗនេះ មានក្រុមហ៊ុន និងភ្នាក់ងារផ្សាយពាណិជ្ជកម្មមួយចំនួន បានធ្វើការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង តាមអាហ្វីស ប៉ាណូ ប៉ាណូអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ដោយ គ្មានការអនុញ្ញាតពី ក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង បំពានច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ ១៧ចំណុច ស្តីពីការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ និងការប្រកួតប្រជែងមិនសុចរិត។
ខ្លឹមសារលិខិតបានបញ្ជាក់ថា ផុតរយៈពេលកំណត់ខាងលើ ក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នឹងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធចុះរុះរើអាហ្វីស ប៉ាណូផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលល្មើសច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ហើយតម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ ចេញថ្លៃសំណងការរុះរើ ព្រមទាំងចាត់វិធានការ តាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលធ្វើអាជីវកម្មល្មើសច្បាប់។
យោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាននិងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបញ្ជាក់ថា គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឫភេសជ្ជៈដែលមានជាតិស្រវឹង ត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅ តាមបណ្តារាជធានី-ខេត្តហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឫអំពីសក្តានុពល ឬ សមិទ្ធផលរបស់ខេត្ត-រដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឫម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់៕
Cr:AKP
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)