Categories: Hot News

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ

Spread the love

ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី បានប្ដេជ្ញាបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាពិនិត្យមើលសក្តានុពលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែល្អប្រសើរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរាជទូត ដោយបានរម្លឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ម៉ាឡេស៊ី ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមកដល់បច្ចុប្បន្ននេះ ជាពិសេសលើវិស័យអប់រំ យុវជន និងកីឡា ។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈកម្មវិធី អាហារូបករណ៍ ការផ្លាស់ប្ដូរនិស្សិត ការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ក្នុងកម្មវិធីជាច្រើននៅប្រទេសម៉ាឡេស៊ី ដូចជា កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងអាស៊ាន (ASEAN YOUTH LEADERS SUMMIT), Malaysia International Youth Exchange 2016, សន្និសីទស្តីពី ស្ត្រីនៃបណ្តាប្រទេសអាស៊ានក្នុងវិស័យកីឡា ឆ្នាំ២០២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបីស្តីពី ធុរកិច្ចសង្គម (ASEAN+3 Youth Social Business Summit 2018) និងកម្មវិធីជាច្រើនផ្សេងៗទៀត។

លើកឡើងក្នុងឱកាសនេះដែរ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបានរម្លឹកដល់អនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាស្តីពី កិច្ចសហប្រតិបត្តិការវិស័យឧត្តមសិក្សា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីជំរុញការបោះពុម្ភការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា និងសកម្មភាពផ្សេងទៀតដូចជា សន្និសីទ ការបង្រៀន សិក្ខាសាលា និងការអភិវឌ្ឍកម្មវិធីបង្រៀន ដោយបានគូសបញ្ជាក់ចំណាប់អារម្មណ៍ក្នុងការបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរបន្ថែមទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលម៉ាឡេស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដល់កម្ពុជានាពេលកន្លងមក លើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ និង Exchange Program ដល់និស្សិតកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែតែរឹងមាំ ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសបន្តពង្រឹងនិងពង្រីកឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕
Cr:AKP

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago