អង់ការ៉ា៖ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតអាណត្តិថ្មីសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃអាទិត្រ ទី២៨ នេះ ប្រធានាធិបតីទួកគីលោក Recep Tayyip Erdogan បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរបស់ខ្លួនថា នេះចាត់ទុកជាប្រវត្តិសាស្ត្រដំបូងហើយដែលលោកបានក្លាយជាប្រធានាធិបតីនៃប្រទេសតួកគីដោយទទួលបានការគាំទ្រដ៏លើសលប់និងអាចបន្តតំណែងដឹកនាំប្រទេសបានយូរជាងគេ ហើយលោកពិតជាសម្តែងការដឹងគុណចំពោះជនរួមជាតិរបស់ខ្លួនខ្លាំងណាស់ចំពោះជំនឿជឿជាក់លើការដឹកនាំ និងក្តីស្រឡាញ់ដែលបានផ្តល់ជូនលោកក្នុងនោះលោកសូមអំពាវនាវឱ្យជនរួមជាតិតួកគីទាំងអស់ត្រូវបន្តនូវការឯកភាពគ្នាក្នុងការស្វែងរកគោលដៅរួមដើម្បីរក្សាសន្តិភាពសម្រាប់ជាតិទាំងមូល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT WORLD នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
លោក Recep Tayyip Erdogan បាននិយាយថា នៅក្នុងការបោះឆ្នោតដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រនយោបាយពហុបក្សសម្រាប់ឆ្នាំ២០២៣នេះ លោកទទួលបានការគាំទ្រពីប្រជាជាតិតួកគីប្រមាណ៨៥លាននាក់ ស្មើរនិង៥២% ដោយពួកគេបានបង្ហាញពីក្តីស្រឡាញ់និងការពេញចិត្តចំពោះការដឹកនាំរបស់លោក ហើយជ័យជម្នះមួយនេះមិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែប្រជាជនតួកគីគឺជាអ្នកឈ្នះលទ្ធិប្រជាធិបតេយ្យរបស់ពួកគេទាំងអស់គ្នាយ៉ាងពិតប្រាកដសម្រាប់សម័យទំនើប ហើយពួកយើងនិងនៅតែបន្តដំណើររួមគ្នាដើម្បីប្រទេសជាតិតួកគី។
លោកបានបន្តថា ប្រទេសតួកគីមានអំណាច និងកម្លាំងដ៏ខ្លាំងក្លា ដូចនេះយើងនិងធ្វើឱ្យប្រទេសជាតិទាំងមូលមានកិត្យានុភាពនិងឥទ្ធិពលដ៏រឹងមាំនៅលើពិភពលោក ហើយលោកនិងប្តេជ្ញាចិត្តបន្តនូវការដឹកនាំប្រទេសនេះឱ្យកាន់តែមានការរីកចម្រើន ក្នុងនោះរាជរដ្ឋាភិបាលតួកគីនិងបម្រើប្រជាជនរបស់ខ្លួនទាំងថ្ងៃទាំងយប់មិនឱ្យពួកគេខកបំណងឡើយ ហើយលោកនិងព្យាយាមស្តារនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឱ្យបានលឿនបំផុតដែលបង្កឡើងដោយការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ កន្លងមក ដែលជាសោធនាដកម្មដ៏សោកសៅមិនធ្លាប់មានពីមុនមក។
សូមបញ្ជាក់ផងដែរថា លោក Recep Tayyip Erdogan គឺជាប្រធានាធិបតីទី១២ ដែលលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ក្នុងនោះនៅឆ្នាំ 2018 លោក Erdogan បានបម្រើការជាប្រធានាធិបតីទីមួយក្រោមប្រព័ន្ធប្រតិបត្តិថ្មីនៃរដ្ឋាភិបាល ដោយគិតត្រឹមបច្ចុប្បន្ននេះលោកមានអាយុ៦៩ឆ្នាំហើយ ជាពិសេសបានដឹកនាំប្រទេសតួកគីបានយ៉ាងល្អអស់រយៈពេលចំនួន១០ឆ្នាំផងដែរ។
សិស្សានុសិស្សជ័យលាភីចំនួន ៧៦២នាក់ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ (Cambridge English) ពីសាលារៀនសុវណ្ណភូមិ ក្នុងពិធីដ៏អធិកអធម ដែល (more…)
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (more…)
ក្រោយបដិសេធទិន្នន័យអ្នកស្លាប់របស់អាជ្ញាធរប៉ាឡេស្ទីន យោធាអ៊ីស្រាអែលបានចេញមុខបញ្ជាក់នៅថ្ងៃទី៣០ ខែមករា លើទិន្នន័យអ្នកស្លាប់ក្នុងសង្គ្រាមនៅតំបន់កាហ្សា។យោងតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែលទៅសារព័ត៌មាន Ynet ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាគឺក្នុងរង្វង់៧ម៉ឺននាក់។ (more…)
ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group) ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន៥ រួមមាន៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam Centre…
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាឆ្នាំ២០២៦ ខណៈដែលព្រះអង្គយាងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន។ (more…)
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច បានបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online…