លោក ត្រាំ ប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាពនិង​តម្រូវឱ្យបង់ថ្លៃ ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សា

លោក ត្រាំ ប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាពនិង​តម្រូវឱ្យបង់ថ្លៃ ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សា

Spread the love
Digiqole Ad
រដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសនានាបង់ប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់កៅអីសមាជិកអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលបង្កើតឡើងដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ ២០២៦។

សេតវិមាន បានស្នើឱ្យបណ្តាមេដឹកនាំពិភពលោក មកចូលរួមក្នុងក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយលោក ត្រាំ ផ្ទាល់រួមទាំងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ មកដល់ពេលនេះមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សានេះ ដូចជាវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស។
ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាព ដែល AFP ទទួលបាន បានឱ្យដឹងថា ប្រទេសជាសមាជិក ត្រូវឱ្យមេដឹកនាំរបស់ពួកគេ ធ្វើជាអ្នកតំណាងក្នុងក្រុមប្រឹក្សា ដែលមានអាណត្តិ ៣ឆ្នាំ ឬយូរជាងនេះ ប្រសិនបើពួកគេបង់ប្រាក់ច្រើនជាង ពាន់លានដុល្លារ នាឆ្នាំដំបូង។ ដើមហេតុនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ គឺដើម្បីត្រួតពិនិត្យការកសាងតំបន់ហ្កាហ្សាឡើងវិញ ប៉ុន្តែនៅក្នុងធម្មនុញ្ញរបស់ខ្លួន ហាក់ដូចជាមិនបានកំណត់តួនាទី ត្រឹមតែដែនដីប៉ាឡេស្ទីននេះទេ៕
Digiqole Ad

Related post