ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ

Spread the love
ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ១ មិថុនា ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការក្នុងល្បឿនលឿន ទោះទីក្រុងតេអេរ៉ង់បានគំរាមកំហែងពង្រីកសង្គ្រាមដោយបន្តបិទច្រកសមុទ្រ Hormuz និងធ្វើឱ្យចំណុចសម្ពាធផ្សេងទៀតនៅជុំវិញតំបន់នេះមានភាពច្របូកច្របល់ក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានផ្អាកការសន្ទនាជាមួយក្រុមអ្នកសម្របសម្រួល ដើម្បីតវ៉ាប្រឆាំងនឹងការពង្រីកការវាយលុករបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ជាទីដែលសម្ព័ន្ធមិត្តអាមេរិកមួយនេះ បានគំរាមវាយប្រហារម្តងទៀតលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។
ក្រោយមក លោក Trump បាននិយាយថា លោកបានបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ឱ្យបន្ថូរបន្ថយភាពតានតឹង ដោយស្ថានទូតអាមេរិកប្រចាំនៅប្រទេសលីបង់បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ឈប់ការវាយប្រហារទៅវិញទៅមក។
លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការចរចាកំពុងបន្ត ក្នុងល្បឿនយ៉ាងលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការគំរាមកំហែង និងការវាយប្រហារតាមអាកាសអស់រយៈពេលជាច្រើនសប្តាហ៍ បានបរាជ័យក្នុងការបញ្ចប់សង្គ្រាម ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ននៅឈូងសមុទ្រពែក្ស។
ប្រភព៖​BTV News International
camm

Recent Posts

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

2 weeks ago

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…

2 weeks ago

ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។ (more…)

3 weeks ago

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។ (more…)

3 weeks ago

🔴Breaking News អាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បាបានជូនដំណឹងដល់អ្នកដំណើរ អំពីការប្រែប្រួលជើងហោះ ដោយសារស្ថានការណ៍ការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់

អាកាសយានដ្ឋានអន្តរជាតិ King Khalid បានជូនដំណឹងថា ជើងហោះហើរមួយចំនួនអាចមានការយឺតយ៉ាវ ផ្លាស់ប្តូរកាលវិភាគ ឬត្រូវលុបចោល ដោយសារការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់ និងការរឹតបន្តឹងលើដែនអាកាស។ (more…)

3 weeks ago

សម្តេចធិបតី អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព…

3 weeks ago