ព័ត៌មានជាតិ

ទីបំផុត ក្រសួងពាណិជ្ជកម្មសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើមន្ត្រីកាងឈ្មួញនាំទុរេនពីថៃ ក្រោយប្រតិកម្មខ្លាំងពីសម្តេចតេជោ

Spread the love

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង។ នេះបើយោងតាមប្រកាសរបស់ក្រសួងចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។ សេចក្តីសម្រេចនេះ បានធ្វើឡើងក្រោយការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ក្នុងកិច្ចសំណេះសំណាលនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចង់ឃើញការចាត់វិធានការលើលោក គឹម ប្រុស ដែលសម្តេចហៅថា ជាអ្នកកាងឈ្មួញនាំទុរេនមកពីថៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។ គួររំលឹកឲ្យដឹថដែរថា លោក គឹម ប្រុស បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលោកថ្លែងបញ្ជាក់ច្បាស់ថា ទុរេនលក់នៅផ្សារភូពុយ ជាទុរេននាំពីកំពង់ចាម និងរាជធានីភ្នំពេញ។ តែក្រោយមកមានឈ្មួញបានសារភាពថា ពួកគេលួចនាំទុរេនពីថៃ តាមខេត្តបាត់ដំបងមកលក់នៅកម្ពុជា៕

camm

Recent Posts

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

2 weeks ago

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…

2 weeks ago

ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។ (more…)

3 weeks ago

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។ (more…)

3 weeks ago

🔴Breaking News អាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បាបានជូនដំណឹងដល់អ្នកដំណើរ អំពីការប្រែប្រួលជើងហោះ ដោយសារស្ថានការណ៍ការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់

អាកាសយានដ្ឋានអន្តរជាតិ King Khalid បានជូនដំណឹងថា ជើងហោះហើរមួយចំនួនអាចមានការយឺតយ៉ាវ ផ្លាស់ប្តូរកាលវិភាគ ឬត្រូវលុបចោល ដោយសារការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់ និងការរឹតបន្តឹងលើដែនអាកាស។ (more…)

3 weeks ago

សម្តេចធិបតី អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព…

3 weeks ago