ព័ត៌មានអន្តរជាតិ

លោក ដូណាល់ត្រាំ ថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីបញ្ចប់សង្រ្គាមស៊ូដង់ តាមសំណើរបស់អារ៉ាប៊ីសាអូឌីត

Spread the love
ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីជួយបញ្ចប់សង្រ្គាមនៅស៊ូដង់ បន្ទាប់ពីព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាលម៉ាននាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត បានស្នើសុំឱ្យរូបលោកធ្វើអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯសន្និសិតមួយស្ដីពីការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា មួយថ្ងៃបន្ទាប់ពីបានជួបព្រះអង្គម្ចាស់ មូហាំម៉ាត់ ប៊ីនសាល់ម៉ាននៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានចាប់ផ្ដើម ធ្វើការហើយលើបញ្ហានេះ (សង្រ្គាមស៊ូដង់)»។ លោកបានប្រាប់ភ្ញៀវកិត្តិយសចូលរួមក្នុងសន្និសីទ រួមមានព្រះអង្គម្ចាស់ មូហាំម៉ាត់ប៊ីនសាល់ម៉ាន និងគណៈប្រតិភូអារ៉ាប៊ីសាអូឌីតទៀតថារដ្ឋបាលរបស់លោកបានចាប់ផ្ដើមធ្វើការ លើបញ្ហាសង្រ្គាមនៅស៊ូដង់ តែកន្លះម៉ោងប៉ុណ្ណោះក្រោយព្រះអង្គម្ចាស់រជ្ជទាយាទស្នើសុំកាលពីថ្ងៃអង្គារឱ្យរូបលោកធ្វើអន្តរាគមន៍។
ប៉ុន្មានម៉ោងក្រោយមក ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានលើកឡើងថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងបណ្ដាប្រទេសផ្សេងទៀត នៅមជ្ឈិមបូព៌ា ដើម្បីបិទបញ្ចប់អំពើឃោរឃៅនៅក្នុងតំបន់ និងធ្វើឱ្យស៊ូដង់មានស្ថិរភាពឡើងវិញ។
គួរបញ្ជាក់ថា សង្រ្គាមស៊ូដង់បានផ្ទុះឡើងតាំងពីឆ្នាំ២០២៣ ដែលជាជម្លោះដណ្ដើមអំណាចរវាងកងទ័ពជាតិស៊ូដង់ និងទាហានប៉ារ៉ាកងកម្លាំងគាំទ្ររហ័ស។ តែភាគីជម្លោះទាំងសងខាងត្រូវបានគេជឿថាសុទ្ធតែមាន ការគាំទ្រពីបរទេសរៀងៗខ្លួន៕
camm

Recent Posts

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

1 week ago

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…

1 week ago

ម៉ាឡេស៊ីបិទសាលារៀននៅតំបន់មួយចំនួន ដោយសារផ្សែងអ័ព្ទពីឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីប្តេជ្ញាចាត់វិធានការ

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។ (more…)

2 weeks ago

ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសជិត ២៩ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ បន្តឈរលើគេនៅអាស៊ាន

ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។ (more…)

2 weeks ago

🔴Breaking News អាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បាបានជូនដំណឹងដល់អ្នកដំណើរ អំពីការប្រែប្រួលជើងហោះ ដោយសារស្ថានការណ៍ការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់

អាកាសយានដ្ឋានអន្តរជាតិ King Khalid បានជូនដំណឹងថា ជើងហោះហើរមួយចំនួនអាចមានការយឺតយ៉ាវ ផ្លាស់ប្តូរកាលវិភាគ ឬត្រូវលុបចោល ដោយសារការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់ និងការរឹតបន្តឹងលើដែនអាកាស។ (more…)

2 weeks ago

សម្តេចធិបតី អញ្ជើញជាអធិបតីពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព…

3 weeks ago