ព័ត៌មានអន្តរជាតិ

លោកត្រាំគំរាមយកពន្ធគយបារាំងដល់២០០% ក្រោយការបដិសេធរបស់លោកអេមម៉ានុយអែលម៉ាក្រុង មិនព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

Spread the love
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី១៩ មករា បានគំរាមយកពន្ធគយដល់២០០%លើស្រាសំប៉ាញរបស់បារាំង ជាការឆ្លើយតបចំពោះការបដិសេធរបស់លោកអេមម៉ានុយអែលម៉ាក្រុង មិនព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់ជ្រោយហ្គាហ្សារបស់លោក ។

នៅមុខបណ្ដាអ្នកកាសែតនៅផ្លរីដា លោកត្រាំថ្លែងថា ខ្ញុំនឹងយកពន្ធគយ២០០%លើស្រាបារាំង ពិសេសស្រាសំប៉ាញ បើមិនចូលរួមក្នុងប្រឹក្សានោះទេ ។ ចំណែកបណ្ដាអ្នកនៅអមប្រធានាធិបតីបារាំងគូសបញ្ជាក់ កាលពីថ្ងៃទី១៩ មករា ថា ក្នុងដំណាក់កាលនេះ បារាំងនៅមិនទាន់យល់ស្របតាមសំណើនោះនៅឡើយទេ ។
គោលដៅនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោកដូណាល់ត្រាំ ត្រូវបានគេមើលឃើញ ថា មិនមែនត្រឹមដោះស្រាយបញ្ចប់ជម្លោះនៅជ្រោយហ្គាហ្សាប៉ុណ្ណោះទេ តែលោកចង់ក្ដាប់ក្នុងដៃដំណោះស្រាយជម្លោះនានានៅលើពិភពលោក ជាការប្រកួតប្រជែងគ្នាជាមួយក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដោយអ្នកចង់បានក្លាយជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សានោះ ត្រូវបង់ប្រាក់១ពាន់លានដុល្លារ តាមធម្មនុញ្ញរបស់ក្រុមប្រឹក្សានេះ៕
camm

Recent Posts

ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់

(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…

8 hours ago

U.S.-Based Zakat Foundation Continues Supporting Muslim Communities in Cambodia During Ramadan 2026

Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…

23 hours ago

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)

23 hours ago

អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់

នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

3 weeks ago

កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល

នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)

1 month ago

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក

ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…

1 month ago