ព្យាការីម៉ូហាំម៉ាត់គឺជាមនុស្សដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលមានសីលធ៌មខ្ពស់ មានចិត្តមេត្តាករុណាទៅចំពោះមនុស្សទាំងពួង ហើយគាត់ក៏ជាមនុស្សតែម្នាក់ដែលប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ខ្ពស់ មិនថាក្នុងកាលៈទេសៈបែបណានោះទេ ព្យាការីម៉ូហាំម៉ាត់មិនដែលក្បត់ឧត្តមគតិរបស់ខ្លួនឯងឡើយ។ ក្នុងនាមជាអ្នកនាំសាររបស់អល់ឡោះ ព្យាការីម៉ូហាំម៉ាត់បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ គាត់បានអំពាវនាវមនុស្សឱ្យដើរលើផ្លូវត្រឹមត្រូវ និងមិនវង្វេង។ លើសពីនោះ គាត់តែងតែបង្ហាញនូវអាកប្បកិរិយាយ៉ាងល្អទៅដល់អ្នកមូស្លីមឬអ្នកមិនមែនមូស្លីម។ គាត់ជាមេដឹកនាំដ៏គំរូមួយរូបសម្រាប់ប្រជាជននៅលើពិភពលោកពីព្រោះការដឹកនាំរបស់ព្យាការីពោរពេញដោយចិត្តមេត្តាធ៌ម ដោះស្រាយបញ្ហាជាមួយភាពវៃឆ្លាត ហើយមិនដែលដឹកនាំមនុស្សឱ្យប្រកាន់ខ្ជាប់នូវភាពហឹង្សាក្នុងខ្លួននោះឡើយ គាត់តែងតែទូន្មានសហាពាត់របស់ខ្លួនឱ្យមានសីលធ៌ម គុណធ៌ម នៅក្នុងជីវិតពីព្រោះវានិងអាចរក្សាពួកអ្នកនៅក្នុងភាពត្រឹមត្រូវហើយជាមនុស្សដែលអល់ឡោះស៊ុពហាណាហូវ៉ាតាអាឡាអាណិតស្រឡាញ់។
ជាការពិតណាស់ នៅសម័យព្យាការីម៉ូហាំម៉ាត់ មានថ្ងៃមួយនោះ សហាពាត់របស់គាត់ម្នាក់បានសួរទៅកាន់ព្យាការីម៉ូហាំម៉ាត់ថា៖ ឱ! រ៉ស៊ូឡុលឡោះ នរណាដែលជាទីស្រលាញ់របស់អ្នក? ហើយនរណាម្នាក់ដែលព្យាការីស្រឡាញ់និងចូលចិត្តជាងគេ? បន្ទាប់ពីលឺនូវសំណួរមួយនេះពីសហាពាត់របស់ខ្លួនហើយ ព្យាការីបានញញឺមហើយបានឆ្លើយទៅកាន់គេថា គឺជាមនុស្សដែលមានសីលធ៌មនិងសុជីវធ៌មល្អនៅក្នុងការរស់នៅរបស់ពួកគេ។ ក្រោយពីនោះ សហាពាត់ក៏បានសួរបន្តថា៖ ឱ! រ៉ស៊ូឡុលឡោះ ហើយចុះអ្នកណាដែលអាចនៅក្បែរអ្នកជាងគេនៅថ្ងៃបរលោក? ព្យាការីម៉ូហាំម៉ាត់ក៏បានឆ្លើយម្តងទៀតថា គឺជាអ្នកដែលមានសីលធ៌មនិងសុជីវធ៌មល្អជាងគេនិងជាមនុស្សដែលប្រកាន់ខ្ជាប់នូវភាពល្អប្រពៃនៅក្នុងខ្លួនរបស់ពួកគេ។
សហាពាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហេតុម្តេចបានចម្លើយរបស់ព្យាការីម៉ូហាំម៉ាត់នៅតែដដែលបែបនេះ? ពេលនោះគេមិនអស់ចិត្ត ក៏បានសួរទៅកាន់គាត់បន្ថែមថា៖ ឱ! រ៉សូឡុលឡោះ តើអ្នកអាចប្រាប់ខ្ញុំបានទេ តើមានកត្តាអ្វីខ្លះ ដែលជំរុញមនុស្សឱ្យចូលឋានសួគ៌របស់អល់ឡោះស៊ុពហាណាហូវ៉ាតាអាឡា? ព្យាការីបានឆ្លើយនូវចម្លើយដដែល។ ខណៈពេលនោះ សហាពាត់ក៏បានសួរទៀតថា តើអាមាល់អ្វីដែលធ្ងន់ភ្នែកជញ្ជីងជាងគេនៅថ្ងៃបរលោកពេលដែលអល់ឡោះស៊ុពហាណាហូវាតាអាឡាជុំនុំជំរះ? ព្យាការីបានឆ្លើយបន្តថា គឺជាមនុស្សដែលគោរពកោតខ្លាចទៅចំពោះអល់ឡោះ ប្រកបដោយសុជីវធ៌មខ្ពស់ និងមានសីលធ៌លល្អប្រពៃ។
ពិតប្រាកដណាស់ ព្យាការីម៉ូហាំម៉ាត់បានបង្ហាញឱ្យសហាពាត់របស់ខ្លួនដឹងថា មិនថាអ្នកមានឋានៈ បុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណានោះទេ ប៉ុន្តែបើអ្នកគ្មានការគោរពកោតខ្លាចទៅចំពោះអល់ឡោះ ដោយប្រាកចាកពីសុជីវធ៌មនិងសីលធ៌មដែលសាសនាឥស្លាមបានបង្រៀននោះ អ្នកគឺជាមនុស្សដែលស្ថិតនៅឆ្ងាយពីឋានសួគ៌របស់អល់ឡោះជាមិនខាន។ ព្យាការីម៉ូហាំម៉ាត់បានសង្កត់ធ្ងន់លើការផ្តល់តម្លៃរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺមិនមែនទ្រព្យសម្បត្តិនោះទេ តែភាពពិតប្រាកដនោះគឺជាសីលធ៌មដែលមនុស្សមានទៅវិញទេ ពីព្រោះដរាបណាមនុស្សមានសីធ៌មល្អនៅក្នុងខ្លួន ពួកគេរមែងមានចិត្តមេត្តាករុណា មានចិត្តចេះអាធ្យាស្រ័យទៅដល់ពោះមួយឥស្លាម មិនបំពានទៅលើអ្នកដ៏ទៃ មានអត្តចរិតឬកពាស្លូតបូត ចេះយកអាសារអ្នកដ៏ទៃ មានចិត្តរុះរាយរាប់អានមនុស្សជុំវិញខ្លួន ហើយជាពិសេសនោះ គឺនិងក្លាយទៅជាមនុស្សដែលអាចជួយសង្គមជាតិមានសន្តិភាព ពីព្រោះភាពលោភលន់ ការឈ្នានីស ភាពកេងប្រវ័ញ្ច និងមិនមាននៅក្នុងខ្លួនពួកគេឡើយ។
ឱ! បណ្តាអ្នកមានជំនឿ ចូរអ្នកកុំភ្លេចខ្លួនថា ភាពមានបានរបស់អ្នក ភាពសម្បូរសប្បាយដែលអ្នកទទួលបាននៅក្នុងលោកិយនេះ វាគ្រាន់តែជាកន្លែងបណ្តោះអាសន្នតែប៉ុណ្ណោះ គ្រប់យ៉ាងវាស្ថិតលើដៃអល់ឡោះតែមួយគត់ ចូរពួកអ្នកកុំតាំងខ្លួនថាជាមនុស្សអស្ចារ្យឱ្យសោះ ពីព្រោះបើអ្នករស់នៅខ្វះការគោរពទៅលើអ្នកដ៏ទៃ មានសីលធ៌មទាប ទោះបីជាអ្នកមានកប់ពពកយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចទទួលបាននូវភាពថ្លៃថ្នូរនិងទទូលបានការគោរពពីអ្នកដ៏ទៃនោះឡើយ ជាពិសេសអ្នកនឹងស្ថិតនៅក្នុងចំណោមមនុស្សដែលខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោក ហើយចាកឆ្ងាយពីឋានសួគ៌របស់អល់ឡោះជាមិនខាន។
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)