ព័ត៌មានជាតិ

ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

Spread the love
(ភ្នំពេញ)៖ ប្រភពពីសារព័ត៌មានFresh News បានឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។

ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ Fresh News
camm

Recent Posts

Lubna Of Cordoba ជាកំពូលស្ត្រីមូស្លីមដែលឆ្លាតវៃ និងមានទេព្យកោសល្យខ្ពស់ក្លាយជាគណិតវិទូ និងជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងចំណោមអ្នកវិទ្យាសាស្ត្រលើពិភពលោក

Lubna Of Cordoba ជាកំពូលស្ត្រីមូស្លីមដែលឆ្លាតវៃ និងមានទេព្យកោសល្យខ្ពស់ក្លាយជាគណិតវិទូ និងជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងចំណោមអ្នកវិទ្យាសាស្ត្រលើពិភពលោក (more…)

2 days ago

ស្ទើរមិនគួរឱ្យជឿ! តួកគីបានក្លាយជាប្រទេសឥស្លាមដំបូងបំផុត ដែលបង្កើតឱ្យមានយានអវកាសអាចធ្វើដំណើរក្នុងលំហ និងមានអវកាសយានិកមូស្លីមជាអ្នកបញ្ជាផ្ទាល់

ស្ទើរមិនគួរឱ្យជឿ! តួកគីបានក្លាយជាប្រទេសឥស្លាមដំបូងបំផុត ដែលបង្កើតឱ្យមានយានអវកាសអាចធ្វើដំណើរក្នុងលំហ និងមានអវកាសយានិកមូស្លីមជាអ្នកបញ្ជាផ្ទាល់ (more…)

2 days ago

Defense Spokesperson: Thai Armed Forces Illegally Entered the Anseh Area, The Cambodian Sovereignty Territory, and Laid Barbed Wire

H.E. Lt. Gen. Maly Socheata, Under Secretary of State and Spokesperson for the Ministry of…

3 days ago

សាររបស់ សម្តេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់!

"ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ (more…)

3 days ago

អារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអាចបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងឈានទៅរកការអនុវត្តនូវដំណោះស្រាយរដ្ឋពីរ

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានជួបពិភាក្សា (more…)

1 week ago

ហ្វីលីពីន និងឥណ្ឌូណេស៊ី ចេញសារព្រមានពីរលកស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់នៅឆ្នេរភាគខាងកើតប្រទេសរុស្ស៉ី

(វ៉ាស៊ីនតោន)៖ ហ្វីលីពីន និងឥណ្ឌូណេស៊ី បានចេញសារព្រមានពីរលកស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.៧រ៉ិចទ័រវាយប្រហារលើ តំបន់ឆ្នេរភាគខាងកើតនៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ (more…)

1 week ago