• July 13, 2026
 ថ្នាក់ដឹកនាំខ្មែរឥស្លាម ៣ រូប នៅស្រុកបាកាន ខេត្តពោធិសាត់ទទួលបានការឧបត្ថម្ភទៅធ្វើអ៊ុំរ៉ោះ នៅអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៦

ថ្នាក់ដឹកនាំខ្មែរឥស្លាម ៣ រូប នៅស្រុកបាកាន ខេត្តពោធិសាត់ទទួលបានការឧបត្ថម្ភទៅធ្វើអ៊ុំរ៉ោះ នៅអារ៉ាប៊ីសាអូឌីត ឆ្នាំ២០២៦

Spread the love
Digiqole Ad
ពោធិសាត់៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាសាសនិក ខ្មែរឥស្លាម។

ក្នុងឱកាសនោះ បានរៀបចំការចាប់ឆ្នោតផ្សងសំណាងជ្រើសរើសថ្នាក់ដឹកនាំសាសនាឥស្លាមចំនួន ៣ រូប ដើម្បីទទួលបានការឧបត្ថម្ភទៅធ្វើអ៊ុំរ៉ោះ (Umrah) នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២៦។
ការឧបត្ថម្ភនេះ ជាទឹកចិត្តដ៏ថ្លៃថ្លាពី ឯកឧត្តម កែវ រតនៈ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់បងប្អូនខ្មែរឥស្លាមក្នុងការបំពេញកាតព្វកិច្ចសាសនា។
Digiqole Ad

Related post