• November 15, 2024
 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ក្លឹបបាល់ទាត់តោខៀវ Chelsea ត្រៀមបើកទ្វារកីឡដ្ឋានរបស់ខ្លួន រៀបចំកម្មវិធី Iftar ឬអាហារស្រាយបួសរបស់បងប្អូនមូស្លីមក្នុងខែរ៉ម៉ាឌន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ក្លឹបបាល់ទាត់តោខៀវ Chelsea ត្រៀមបើកទ្វារកីឡដ្ឋានរបស់ខ្លួន រៀបចំកម្មវិធី Iftar ឬអាហារស្រាយបួសរបស់បងប្អូនមូស្លីមក្នុងខែរ៉ម៉ាឌន

Spread the love
Digiqole Ad

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! ក្លឹបបាល់ទាត់តោខៀវ Chelsea ត្រៀមបើកទ្វារកីឡដ្ឋានរបស់ខ្លួន រៀបចំកម្មវិធី Iftar ឬអាហារស្រាយបួសរបស់បងប្អូនមូស្លីមក្នុងខែរ៉ម៉ាឌន និងអំពាវនាវបងប្អូនមូស្លីមក្នុងតំបន់ចូលរួមអោយបានច្រើនកុះករ

អង់គ្លេស៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្លឹបតោខៀវ Chelsea នៃលីគកំពូលអង់គ្លេស English Premier League ត្រៀមបើកទ្វារកីឡដ្ឋាន Stamford Bridge របស់ខ្លួន ដើម្បីរៀបចំកម្មវិធី Iftar ឬអាហារស្រាយបួសរបស់បងប្អូនមូស្លីមក្នុងខែរ៉ម៉ាឌន ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបតោខៀវ Chelsea នៅលើបណ្តាញសង្គម ធ្វីតធឺ ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

កម្មវិធី Iftar ឬអាហារស្រាយបួសរបស់បងប្អូនមូស្លីមក្នុងខែរ៉ម៉ាឌន នៅកីឡដ្ឋាន Stamford Bridge នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីខែរ៉ម៉ាឌនដ៏ពិសិដ្ឋបានចូលមកដល់ ហើយនិងបន្តរហូតដល់ថ្ងៃរ៉យ៉ាហ្វីត្រះ Eid al-Fitr ។

រ៉ម៉ាឌន គឺជាខែមួយដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាម ដែលតម្រូវអោយមូស្លីមគ្រប់អាយុដឹងក្តីទាំងអស់ ត្រូវបួសតមអាហារផ្សេងៗរយៈពេលមួយខែ ក្នុងពេលវេលាដែលហាមឃាត់ ចាប់ពីទៀបភ្លឺ ឬមុនសេតរុណរះ រហូតដល់ថ្ងៃលិច។

លោក Simon Taylor ប្រធានមូលនិធិ Chelsea បាននិយាយថា យើងរីករាយក្នុងការរៀបចំកម្មវិធី iftar ជូនដល់សាសនិកឥស្លាម។ ព្រឹត្តិការណ៍នេះ នឹងដំណើរការដោយសហការជាមួយ គម្រោង Ramadan Tent Project ដែលជាកម្មវិធីសប្បុរសធម៌មួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយមានគោលដៅឆ្ពោះទៅ សហគមន៍រួមគ្នា និងអភិវឌ្ឍការយល់ដឹងអំពីបុណ្យរ៉ម៉ាឌន។

លោក Simon Taylor បានបញ្ជាក់ថា វិហារអ៊ីស្លាមក្នុងស្រុកមួយចំនួន និងសមាជិកនៃសហគមន៍មូស្លីមរបស់ Chelsea ដូចជាអ្នកគាំទ្រ និងសិស្សសាលា នឹងត្រូវបានអញ្ជើញឱ្យចូលរួម រួមជាមួយនឹងបុគ្គលិករបស់ក្លឹប Chelsea FC ផងដែរ។

គួរជម្រាបថា ក្រៅពីការរៀបចំកម្មវិធី Iftar ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនមូស្លីមហើយនោះ ក្លឹបបាល់ទាត់តោខៀវ Chelsea កាលពីឆ្នាំ២០២១ កន្លងទៅ ក៏បានចាប់ផ្តើមយុទ្ធនាការ “No To Hate” ដែលជាការចូលរួមប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើម ការរើសអើងជាតិសាសន៍មកលើមូស្លីម ដោយលើកកម្ពស់ភាពស្មើគ្នា ភាពចម្រុះ និងការរួមរស់ជាមួយគ្នាផងដែរ៕

Digiqole Ad

Related post