រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញប្រហែល ៣០ សម្រាប់ឧបករណ៍យោធាទៅកាន់អ៊ីស្រាអែល។ ការសម្រេចចិត្តផ្អាកនេះ កើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញអំពីការអនុលោមតាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិ ខណៈសង្គ្រាមនៅហ្គាហ្សាកំពុងបន្ត ដែលបណ្តាលអោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បាត់បង់ជីវិត។
អាជ្ញាបណ្ណដែលត្រូវផ្អាកមានចំនួន ៣០ ក្នុងចំណោម ៣៥០ រួមមាន៖ សមាសធាតុសម្រាប់យន្តហោះយោធា ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងរបស់របរដែលជួយសម្រួលដល់ការកំណត់គោលដៅនៅលើដីជាដើម។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស លោក David Lammy បានបញ្ជាក់ថា “ពិតណាស់ យើងទទួលស្គាល់តម្រូវការរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដែលអ៊ីស្រាអែលបានប្រើប្រាស់ និងតាមរយៈរបាយការណ៍អំពីជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេស”។
ទោះបីយ៉ាងណា ពួកគេបានសង្កត់ធ្ងន់ថា ការផ្អាកនេះមិនមែនមានន័យថា ជាការដាក់ទណ្ឌកម្មអាវុធពេញលេញប្រឆាំងនឹងអ៊ីស្រាអែលទេ ហើយការវាយតម្លៃរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសមិនមានគោលបំណងដើម្បីវិនិច្ឆ័យការរកឃើញរបស់តុលាការអន្តរជាតិ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះដែរ។
ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការសម្រេចចិត្តនេះធ្វើអោយអ៊ីស្រាអែលមានការខកចិត្ត និងជាការផ្ញើសារដែលមានបញ្ហាយ៉ាងខ្លាំងទៅកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកឧបត្ថម្ភពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់។
គួរជម្រាបថា សង្គ្រាមនៅតំបន់ហ្គាហ្សាដែលកំពុងបន្តពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរហូតដល់ជាង ៤០,៧០០នាក់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)
នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ម៉ាឡេស៊ីបានសម្រេចបិទសាលារៀននៅរដ្ឋចំនួន៤ រួមមាន ចូហ័រ ម៉ាឡាកា នេហ្គឺរីសេមប៊ីឡាន និងសេឡាងហ្គ័រ ព្រមទាំងគូឡាឡាំពួរ ពូត្រាចាយ៉ា និងស្រុករ៉ុមពីន ដោយសារផ្សែងអ័ព្ទបង្កឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតមិនល្អចំពោះសុខភាព។ (more…)
ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៨,៨ លាននាក់ ក្នុងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កើនឡើង ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានធ្វើឱ្យម៉ាឡេស៊ីបន្តឈរនៅលំដាប់កំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងចំនួនភ្ញៀវទេសចរអន្តរជាតិ។ (more…)
អាកាសយានដ្ឋានអន្តរជាតិ King Khalid បានជូនដំណឹងថា ជើងហោះហើរមួយចំនួនអាចមានការយឺតយ៉ាវ ផ្លាស់ប្តូរកាលវិភាគ ឬត្រូវលុបចោល ដោយសារការវិវត្តន៍នៃស្ថានការណ៍ក្នុងតំបន់ និងការរឹតបន្តឹងលើដែនអាកាស។ (more…)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព…