• December 19, 2024
 គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃពុធ ទី២២ ខែមីនា អោយត្រៀមមើលខ្នើតខែ ដើម្បីចូលបួសតមអាហារខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃពុធ ទី២២ ខែមីនា អោយត្រៀមមើលខ្នើតខែ ដើម្បីចូលបួសតមអាហារខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣

Spread the love
Digiqole Ad

ភ្នំពេញ៖ លោក ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកល្ងាចថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមមើលខ្នើតខែ ចូលបួសតមអាហារខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការត្រៀមពិនិត្យមើលខ្នើតខែដើម្បីកំណត់ថ្ងៃចូលបួសខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣ គ.ស របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹង លោក ឧកញ៉ា សុះ កំរី បានថ្លែងយ៉ាងដូច្នេះថា “ជម្រាបជូនគណៈអ៊ីមាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមាំមាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនសាសនិកឥស្លាមជ្រាបថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ខែរ៉ម៉ាឌននិងចូលមកដល់។ ក្នុងន័យនេះ ដើម្បីកំណត់កាលបរិច្ឆេទចូលបួសខែរ៉ាម៉ាឌនឆ្នាំ១៤៤៤ ម.ស ២០២៣ គ.ស នេះ សូមបងប្អូនត្រៀមមើលខ្នើតខែនៅល្ងាចថ្ងៃពុធ ទី២២ ខែមិនា ឆ្នា២០២៣។

នៅក្នុងសេចក្តីជូនដំណឹងដដែល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបន្តថា ដើម្បីគ្រប់គ្រងព័ត៌មានពាក់ព័ន្ធការពិនិត្យមើលខ្នើតខែនេះ សូមគណៈអ៊ីម៉ាំរាជធានី ខេត្ត ចាត់តាំងគណៈកម្មការឱ្យបានត្រឹមត្រូវដោយអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវ និងរាយការណ៍មកទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តាមរយៈទីភ្នាក់ងារទទួលបន្ទុកទំនាក់ទំនងជាមួយគណៈអ៊ីម៉ាំរាជធានី ខេត្ត ឱ្យបានទាន់ពេលស្តីអំពីលទ្ធផល និងស្ថានភាពផ្ទៃមេឃ។

គួរជម្រាបថា សេចក្តីជូនដំណឹងអំពីការកំណត់ថ្ងៃចូលបួស គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងប្រកាសជូនដល់បងប្អូនអោយបានជ្រាប នៅល្ងាចថ្ងៃពុធ ទី២២ ខែមិនា ឆ្នាំ២០២៣ បន្ទាប់ពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ៕

Digiqole Ad

Related post