• April 7, 2025
 ក្រុមហ៊ុនBARAY GLOBAL MANAGEMENT រៀបចំកិច្ចប្រជុំពិសេសកំណត់ទិសដៅ និងពិធីអាហារសាមគ្គីចេញបួសរបស់សាសនិកឥស្លាមនិងសាទរថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខដើម្បីពង្រឹងកិច្ចទំនាក់ទំនងជាមួយដៃគូរពានិជ្ជកម្មរបស់ខ្លួន

ក្រុមហ៊ុនBARAY GLOBAL MANAGEMENT រៀបចំកិច្ចប្រជុំពិសេសកំណត់ទិសដៅ និងពិធីអាហារសាមគ្គីចេញបួសរបស់សាសនិកឥស្លាមនិងសាទរថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខដើម្បីពង្រឹងកិច្ចទំនាក់ទំនងជាមួយដៃគូរពានិជ្ជកម្មរបស់ខ្លួន

Spread the love
Digiqole Ad

ក្រុងតាខ្មៅ៖ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចទាំនាក់ទំនងឲ្យកាន់តែមានភាពល្អប្រសើរ ក្រុមហ៊ុនBARAY GLOBAL MANAGEMENTដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនក្នុងស្រុកមួយបាននឹងកំពុងផ្តោតលើការវិនិយោគលើវិស័យផលិតផលហាឡាល់នោះ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំ កិច្ចប្រជុំពិសេសកំណត់ទិសដៅ និងពិធីពិសារអាហារសាមគ្គីចេញបួសរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ក៌ដូចជាសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្របៃណីជាតិដែលនឹងមកដល់នាពេលខាងមុខផងដែរ។

ពិធីនេះត្រូវបានរៀបចំធ្វើឡើង នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់ នៅបណ្តុំសួនសហគ្រាសធុនតូច និងមធ្យម វើលប្រ៊ីច ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ មានការអញ្ជើញចូលរួមពី ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនកន្លងមក ភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំពិសេសកំណត់ទិសដៅ លោក ពេជ្រ មុនី នាយកក្រុមហ៊ុន BARAY GLOBAL MAHANGEMENT(BGM) បានឲ្យដឹងថា កន្លងមកដៃគូពាណិជ្ជកម្មដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន មានចំនួន២៦ក្រុមហ៊ុន ហើយពុំមានឱកាសជួបគ្នាជាទ្រង់ទ្រាយធំនិងពេលវេលាយូរឡើយ ដូចនេះតាមរយៈកម្មវិធីនេះលោកសង្ឃឹមថាវានឹងផ្តល់ឳកាសកាន់តែល្អក្នុងការស្គាល់គ្នា ពិសេសរឹតចំណងធរុកិច្ចឲ្យកាន់តែរឹងមាំនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ងាយស្រួលកំណត់ទិសដៅការងារបន្តនៅឆ្នាំខាងមុខ ។

ក្នុងឳកាសដ៌វិសេសវិសាលនេះផងដែរ លោក ហៃ សុផាត នាយកគ្រប់គ្រងក្រុមហ៊ុន BARAY GLOBAL MANAGEMENT បានបង្ហាញអំពីចក្ខុវស័យអនាគតរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមានបំណងចង់ពង្រីកកិច្ចទំនាក់ទំនងនិងស្វែងរកទីផ្សារហាលឡាល់ទាំងក្នុងតំបន់និងអន្តរជាតិ ដូច្ចេះក្រុមហ៊ុនក៏បានដាក់ចេញនូវទិសដៅជាអទិភាពជាច្រើន តែអាចធ្វើទៅបានលុះត្រាតែមានការចូលរួមធ្វើការទាំងអស់គ្នារបស់ដែគូពាណិជ្ជកម្មស្របតាមគោលនោយបាយរបស់រាជរដ្ឋាបាលកម្ពុជារបស់យើង ។

ដោយឡែក លោក បណ្ឌិត ស្លេះ ណាស៊ី ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលជាអង្គភាពព័ត៌មានមួយក្នុងចំណោមដៃគូរនាននាដែលបានចុះអនុស្សារណៈជាមួយក្រុមហ៊ុនBARAY GLOBAL MANAGEMENT បានសម្តែងនូវចំណាប់អារម្មណ៏នៅក្នុងកម្មវិធីនេះថា លោកពិតជាមានកិត្តិយសដែលបានចូលរួមជាដៃគូសហការលើវិស័យផ្សព្វផ្សាយ និងបានកោតសរសើរថែមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនBARAY GLOBAL MANAGNMENT (BGM) ក្នុងការគៀងគដែគូរពាណិជ្ជកម្មតូចធំៗឲ្យងាកមកវិនិយោគលើវិស័យហាឡាល់ដែលកំពុងមានទីផ្សារទាះនៅក្នុងស្រុកនិងក្រៅស្រុក ។ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យក្រុមទាំងអស់បន្តមានទំនាក់ទំនងល្អនិងពង្រីកវិសាលភាពរបស់ខ្លួនដើម្បីរៀបចំឲ្យមានកម្មវិធីធុរកិច្ចផ្សេងៗជាមួយដៃគូជាសហគ្រាសតូចធំដែលមានម្ចាស់ជាមូស្លីម និងមិនមែនមូស្លីមបានជួបជុំផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាស្វែងយល់ពីតម្រូវការជាក់ស្តែងពិសេសលើវិស័យហាឡាល់តែម្តង។

  

Digiqole Ad

Related post