ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC ដែលមានប្រទេសអារ៉ាប៊ីសាអូឌីតផងនោះ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ចប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមពីសំណាក់អ៊ីស្រាអែលនៅហ្គហ្សា ការបង្ខំអោយបំលាស់ទីឥតឈប់ឈរ និងការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយក្រោយកិច្ចប្រជុំ លើកទី៤៥ ក្នុងប្រទេសគុយវ៉ែត មេដឹកនាំនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC បានសង្កត់ធ្ងន់អំពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ពួកគេ សម្រាប់បុព្វហេតុប៉ាឡេស្ទីន និងអធិបតេយ្យភាពលើទឹកដីប៉ាឡេស្ទីនទាំងអស់ ដែលបានកាន់កាប់ដោយអ៊ីស្រាអែល តាំងពីខែមិថុនា ឆ្នាំ១៩៦៧ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា “ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC សូមអំពាវនាវឱ្យបញ្ចប់ការសម្លាប់រង្គាល និងការផ្តន្ទាទោសជារួមនៅហ្គាហ្សា ការបំលាស់ទីលំនៅរបស់ប្រជាជន និងការបំផ្លិចបំផ្លាញសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធរបស់ជនស៊ីវិល រួមទាំងគ្រឹះស្ថានសុខាភិបាល សាលារៀន និងកន្លែងគោរពប្រតិបត្តិថ្វាយបង្គំដោយបំពានយ៉ាងច្បាស់ នៅក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ”។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល មេដឹកនាំ GCC ក៏បានស្វាគមន៍ចំពោះដំណោះស្រាយនៃកិច្ចប្រជុំកំពូលអារ៉ាប់ និងកិច្ចប្រជុំវិសាមញ្ញ ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត កាលពីខែវិច្ឆិកា ដើម្បីបង្កើនសកម្មភាពអន្តរជាតិបញ្ឈប់សង្រ្គាមនៅលើហ្គាហ្សា អោយទទួលបានសន្តិភាពអចិន្ត្រៃយ៍ និងទូលំទូលាយ អនុវត្តដំណោះស្រាយរដ្ឋពីរ ស្របតាមគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ប្រមូលផ្តុំការគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងដឹកនាំសម្ព័ន្ធអន្តរជាតិ ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ។
មេដឹកនាំ GCC បានសង្កត់ធ្ងន់លើវិធីសាស្រ្តសន្តិភាពនៃបណ្តាប្រទេស GCC និងបង្ហាញពីបំណងរបស់ពួកគេសម្រាប់ការសន្ទនា និងការទូតដើម្បីដោះស្រាយជម្លោះទាំងអស់នៅក្នុងតំបន់ និងស្របតាមតម្រូវការនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិផងដែរ។
គួរជម្រាបថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរហូតដល់ជិត ៤៤ ៤០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ និងជាង ១០៥ ០០០នាក់រងរបួស បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាឆ្នាំមុន ខណៈជាង ២,៥លាននាក់ ប្រឈមមុខនឹងការស្លាប់ដោយភាពអត់ឃ្លាន ជុំវិញការរារាំងមិនអោយបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងតំបន់ជម្លោះ៕
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…
Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…
ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)
នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…
នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)
ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…