• December 19, 2024
 ក្រសួងទេសចរណ៍​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​និន្នាការ​ និងតម្រូវការ​ ទេសចរ​មូស្លីម​ ទៅកាន់​ភាគី​ពាក់ព័ន្ធក្នុង​វិស័យទេសចរណ៍​

ក្រសួងទេសចរណ៍​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​និន្នាការ​ និងតម្រូវការ​ ទេសចរ​មូស្លីម​ ទៅកាន់​ភាគី​ពាក់ព័ន្ធក្នុង​វិស័យទេសចរណ៍​

Spread the love
Digiqole Ad

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ២០២៤​ ឯកឧត្ដម​ ប៉ាក់​ សុខុម​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បានចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលាបណ្តុះបណ្តាល​ អំពី​និន្នាការ​ និងតម្រូវការ​ របស់ទេសចរ​មូស្លីម​ ដល់​ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ ក្នុងនោះ​ក៏មានការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ហួត​ ហៃ​ អភិបាល​រង​ តំណាង​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​,​ គណៈអុីមាំ​រាជធានីភ្នំពេញ​,​ វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​រាជធានី​ភ្នំពេញ​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ចំនួន​សរុប ១៨០នាក់​ នៅសណ្ឋាគារភ្នំពេញ​ រាជធានីភ្នំពេញ ។

ថ្លែងក្នុង​ពិធី​សិក្ខាសាលា​បណ្តុះបណ្តាល​ ឯកឧត្ដម​ ប៉ាក់​ សុខុម​ បានគូសបញ្ជាក់​អំពី​ សក្តានុពល​ នៃទេសចរណ៍​មូស្លីម​ ដែលក្រសួងទេសចរណ៍​ចាត់ទុកជា​ទីផ្សារមួយដ៏សំខាន់​សម្រាប់គោលដៅកម្ពុជា​ ។ ឯកឧត្ដម​ បាន​គូសបញ្ជាក់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព​ ស្ថេរភាព​ និងគោលនយោបាយ​សុខដុមនីយកម្ម​ តាំងពីដេីមរៀងមក​ ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំដ៏ត្រឹមត្រូវ​ និងឈ្លាសវៃ​ របស់​ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាព​បុិនប្រសប់​ និង​ស្វាហាប់​ របស់រាជរដ្ឋាភិបាល​ក្នុង​អណត្តិ​ទី៧​ នៃរដ្ឋសភានេះ​ ដែលមាន​ សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វេីអោយ​កម្ពុជា​ក្លាយជាប្រទេស​ដែលមានភាព​លេចធ្លោ​មួយ​ ទៅកាន់ពិភពនៃ​បណ្តាប្រទេស​ឥស្លាម​ ។ កិច្ចការនេះ​សមស្រប​ជាមួយនឹងការដាក់ចេញ​នូវ​គំនិតផ្តួចផ្តើម​ របស់​ឯកឧត្ដម​ សុខ​ សូកេន​ បង្កេីន​៥​ អភិវឌ្ឍ​៣​ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម​ របស់ក្រសួងទេសចរណ៍​ បានដាក់ចេញកន្លងមក​ផងដែរ ដែលនឹងធ្វេីអោយកម្ពុជា​ ជាគោលដៅ​ដែលផ្តល់ភាពកក់ក្តៅ​ និងភាព​ទាក់ទាញ​សម្រាប់​ទេសចរមូស្លីម​ ។
ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារ​ទេសចរណ៍​មូស្លីម​ នៃក្រសួងទេសចរណ៍​ បាន​ប្រាប់ឲ្យដឹងថា​៖​ ដោយសារ​ភ្ញៀវ​មូស្លីម​ ពួកគាត់​មានតម្រូវការ​មួយចំនួន​ដូចជា​ ម្ហូបអាហារហាឡាល​,​ ការ​បដិសណ្ឋារកិច្ច​ និងការ​ផ្តល់សេវាកម្ម​ បែបមូូស្លីម​…​ជាដេីម​ ទាមទារ​ឲ្យ​វិស័យ​ឯកជន​ ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ យល់ដឹង​អំពី​និន្នាការ​ និងតម្រូវការ​ភ្ញៀវ​មូស្លីម​ ។ ដូច្នេះ​វគ្គបណ្តុះបណ្តាល​នេះ​សំខាន់ណាស់​ គឺមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដេីម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្មរបស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​ល្អប្រសេីរ​ ជូនដល់​ទេសចរ​មូស្លីម​ ។ ឯកឧត្ដម​ប្រធានក្រុមការងារ​បានបន្ថែមថា​ ការទាក់ទាញ​ទេសចរមូស្លីម​ មិនត្រឹមតែជំរុញកំណេីនទេសចរណ៍ប៉ុណ្ណោះទេ​ ប៉ុន្តែ​វាថែមទាំងជួយជំរុញ​ការវិនិយោគ​ ជាពិសេស​ការវិនិយោគលេីវិស័យហាឡាល​ ដែលកម្ពុជាជាប្រទេស​មានសក្តានុពលស្រាប់​ទាំង​កសិកម្ម​ និង​ឧស្សាហកម្ម​។ គួររំលេចផងដែរថា​ វគ្គបណ្តុះបណ្តាល​នេះនឹងបន្ត​ធ្វេីនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត​ ដូចជា​៖​ សៀមរាប​ ព្រះសីហនុ​ និងខេត្តត្បូងឃ្មុំ​ ផងដែរ​ ។
ប្រភព៖ ក្រសួងទេសចរណ៍
Digiqole Ad

Related post