• December 19, 2024
 កម្ពុជាត្រៀមជម្លៀសនិស្សិតខ្មែរចេញពីប្រទេសសូដង់

កម្ពុជាត្រៀមជម្លៀសនិស្សិតខ្មែរចេញពីប្រទេសសូដង់

Spread the love
Digiqole Ad
សូដង់៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខខឿន បានបញ្ជាក់ឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី ដើម្បីត្រៀមជម្លៀសនិស្សិតខ្មែរចេញពីប្រទេសសូដង់។
លោក អាន សុខខឿន បានបញ្ជាក់ថា និស្សិតខ្មែរចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ បានទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។

បើតាមលោក អាន សុខខឿន ក្រោយពីមានករណីផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតចម្រុះជាតិសាសន៍ទាំងអស់ឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ។
លោកអះអាងថា បច្ចុប្បន្ននិស្សិតខ្មែរ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ។
លោកថ្លែងថា៖ «គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីប្រទេសសូដង់ ឱ្យបានឆាប់តាមតែអាចធ្វើបាន»៕
អត្ថបទ៖ EAC News

Digiqole Ad

Related post