• December 20, 2024
 ឯកឧត្តម ឡា ឡៃ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា​អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមនិងសមិទ្ធផលនានាក្នុងភូមិត្រពាំងស្បែក ស្រុកស្នួល ខេត្តក្រចេះ

ឯកឧត្តម ឡា ឡៃ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា​អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមនិងសមិទ្ធផលនានាក្នុងភូមិត្រពាំងស្បែក ស្រុកស្នួល ខេត្តក្រចេះ

Spread the love
Digiqole Ad

ក្រចេះ៖ វិហារឥស្លាមថ្មីនិងសមិទ្ធផលនានារួមមានសាលារៀនមួយខ្នង២បន្ទប់ បន្ទប់ទឹក អណ្តូងទឹក និងកន្លែងយកទឹកថ្វាយបង្គំដែលជាអំណោយដ៏ជ្រះថ្លាឧបត្ថម្ភពីសប្បុរសជនសិង្ហបុរី និងក្នុងស្រុកចំណាយថវិការសាងសង់ជិត៦ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិត្រពាំងស្បែក ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ​និងជាតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ​ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៦ ខែ​ វិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធិសម្ភោធដាក់ឲ្យប្រើប្រាស់នេះ ក៌មានការអញ្ជើញ​ចូលរួមផងដែរពីសំណាក់ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន លោក អ៊ីម៉ាំស្រុកស្នួល លោកឧកញ៉ គង់ ក្រឹង លោក លី ខឡេល​ អភិបាលរងនៃកណៈអភិបាលស្រុកស្នួល លោក សា សាស់រី​ ប្រធានអង្គការអៀហសាន ជំនួយសាកលនៅកម្ពុជា សប្បុរសជនសិង្ហបុរី លោកមេឃុំ អជ្ញាធរមូលដ្ឋាន ហាកឹមតួន សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
គួរឲ្យដឹងដែរថាវិហារឥស្លាមនេះទទួលបានថវិកាសាងសង់ពីសប្បុរសជនសិង្ហបុរីតាមរយៈអង្គការអៀហសានជំនួយសាកលនៅកម្ពុជាដែលសាងសង់អស់ថវិកាចំនួន ៣១៤៥៥ ដុល្លារអាមេរិកដោយ​មានបន្ទប់ទឹកកន្លែងយកទឹកថ្វាយបង្គុំ ដោយឡែកសាលារៀនមួយខ្នង ២បន្ទប់និង អណ្តូងទឹករួមជាមួយ សម្ភារៈបរិក្ខាក្នុងសាលារៀន ក៏ដូចជាសមិទ្ធផលក្នុងភូមិត្រូវបានជួយឧបត្ថម្ភពីលោកឧកញ៉ាគង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ ចំណាយថវិកាអស់២៧០០០ដុល្លារអាមេរិកផងដែរ ។

Digiqole Ad

Related post