
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Qatar Airways និងសហការី

ភ្នំពេញ, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Qatar Airways និងសហការី ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហការ និងជំរុញវិស័យទេសចរណ៍ ជាពិសេសជើងហោះហើរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរ និងជំរុញសក្ដានុពលទេសចរណ៍នៃប្រទេសកម្ពុជា។
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
