ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ឋសភា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រឡងសូត្រ គម្ពីអាល់គូរអាន និង ចែក រង្វាន់ជ័យលាភី ជូន ករី និង ករីអះ នៅឃុំប៉ើស១
ត្បូងឃ្មុំ នៅរសៀល ថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឩត្ដម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌និងសាសនាបាន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រឡងសូត្រ គម្ពីអាល់គូរអាននិងចែករង្វាន់ជ័យលាភី ជូន ករី និង ករីអះ ក្នុងឃុំប៉ើស១ ស្រុក ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។ដោយកម្មវិធីនេះមានការចូលរួម ពីសំណាក់ លោកមេឃុំ ប៉ើស១ លោកមេ ភូមិសោយ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៏យ៉ាងច្រើន។
ឯកឧត្តម ឆាយ វណ្ណា មានប្រសាសន៍ នៅក្នុងពិធីនោះថាក្នុងនាមជាមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូប ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជៅបំផុតដល់បងប្អូនសាសនិក ឥស្លាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រហើយបានបោះឆ្នោកជូនគណបក្សប្រជាជនកម្ពុជាអោយ នៅតែបន្តដឹកនាំ ប្រទេសបន្តទៀតនៅក្នងអាណត្តិថ្មីនេះ ក្រោមការដឹកនាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តគោលនយោបាយបម្រើជាតិ និងប្រជាជន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខទៀត។
ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៍បន្តទៀតថាដោយសារមានសុខសន្តិភាពទើបយើងអាចរៀបចំពិធីប្រឡងសូត្រ គម្ពីអាល់គូរអាន និង ចែក រង្វាន់ជ័យលាភី ជូន ករី និង ករីអះ នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបាន ដោយជោគជ័យ។ ឯកឧត្តមក៏បានពាំនាំប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះថា«បើមន្ត្រីយើងធ្វើការលឿន នោះផលដល់ដៃប្រជាពលរដ្ឋក៏លឿនដែរ» នេះបានបញ្ជាក់ថា សម្ដេចធិបតីហ៊ុន ម៉ាណែត គិតគូរពីសុខទុក្ខប្រជាពលរដ្ឋខ្លាំងណាស់បានប្រាប់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋអោយបានល្អ។
ចុងបញ្ចប់ឯកឧត្តម ឆាយ វណ្ណា សូមថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយ និងគណៈកម្មការរៀបចំកម្មវិធីនេះ ដែលបានចំណាយពេលវេលា ទាំងថវិកា និងកំលាំងកាយចិត្តដើម្បីរៀបចំបានល្អ នេះហើយបានបញ្ជាក់ពីទឹកចិត្តបងប្អូនសាសនិកឥស្លាម ស្រលាញរៀនសូត្រគម្ពីរអាលគូរអានបានយកចិត្តទុកដាក់លើគម្ពីរអាល់គូរអាននេះ ៕